ពិធីបួងសួងសុំសេចក្តីសុខ​ សេចក្ដីចម្រេីន​ ជូនមន្រ្តីរាជការគ្រប់ជាន់ថ្នាក់​ នៃរដ្ឋបាលខេត្តកែប ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប - BNP

Breaking

Tuesday, June 9, 2020

ពិធីបួងសួងសុំសេចក្តីសុខ​ សេចក្ដីចម្រេីន​ ជូនមន្រ្តីរាជការគ្រប់ជាន់ថ្នាក់​ នៃរដ្ឋបាលខេត្តកែប ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប

ខេត្តកែប៖ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០​ នេះឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប​ ព្រមទាំង​ លោកជំទាវ​ បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ​ សេចក្ដីចម្រេីន​ ជូនមន្រ្តីរាជការគ្រប់ជាន់ថ្នាក់​ នៃរដ្ឋបាលខេត្តកែប ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប ចំនួន៤ទីតាំង ១-​ រូបសំណាកសេះស(រង្វង់មូលសេះស)​ ២-​ រូបសំណាកមច្ឆានុ នៅបណ្តោយផ្លូវភ្លោះ​ ៣៣អា(33A) មុខផ្សារសេះស ៣-​ នៅរង្វង់មូលព្រះឥសូរដៃដប់ ខាងមុខមណ្ឌលកុមារកំព្រាខេត្តកែប  និងទី៤-​ នៅរង្វង់មូលព្រះនរាយណ៍​ ខាងមុខមន្ទីរទេសចរណ៍ខេត្តកែប។

ក្នុងពិធីបួងសួងសុំសេចក្តីសុខ​ សេចក្ដីចម្រេីន​ នេះដែរ​ ក៏មានការអញ្ជើញចូលរួមពីសំណាក​ ឯកឧត្តម លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត  លោក លោកស្រី​ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង​ ស្រុក​ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ៕







No comments:

Post a Comment

Pages