រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃដើម្បីថ្វាយព្រះរាជកុសលថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម - BNP

Breaking

Tuesday, June 9, 2020

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃដើម្បីថ្វាយព្រះរាជកុសលថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ខេត្តកណ្តាល៖ នៅក្នុងឱកាសដ៏មហាជ័យមង្គលប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខនេះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានរៀបចំពិធីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃចំនួន៧៥អង្គ នៅវត្តប្រជុំនទីហៅវត្តក្រពើហា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

ក្នុងនាមគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្តែងនូវក្តីអំណរសាទររីករាយឥតឧបមាប្រកបដោយទឹកចិត្តកតញ្ញូតាធម៏ ដ៏ជ្រាលជ្រៅថ្វាយចំពោះសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយពល ព្រះបញ្ញាញ្ញាណ ដ៏ឈ្លាសវៃ និងព្រះរាជទ្រព្យផ្ទាល់ខ្លួន ក្នុងបុព្វហេតុសង្គម និងសាសនា ជាពិសេសព្រះរាជសកម្មភាពក្នុងបុព្វហេតុមនុស្សធម៏ ជួយដល់ប្រជារាស្រ្ត ជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គដែលជួបប្រទះការលំបាក ដោយសារគ្រោះធម្មជាតិ និងគ្រោះមន្តរាយផ្សេងៗ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តម គង់ សោភ័ណ្ឌ បានគោរពថ្វាយសម្តេចព្រះមហាក្សត្រីនូវព្រះមហាសព្ធសាធុការ ពរបវរសួស្តី មហាសិរីមង្គល វិបុលសុខ និងសូមបួងសួងដល់គុណព្រះរតនៈត្រ័យ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ជ័ត្រ បារមីព្រះវិញ្ញាណក្ខ័ន អតីតព្រះមហាក្សត្រ មហាក្សត្រីយានីប្រោសព្រំថែរក្សាសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះសុខុមាលភាពបរិបូណ៌ ព្រះកាយពលាមាំមួន ព្រះជន្មាយុយឺនយូរជារយព្រះវស្សា និងសូមទ្រង់ប្រកបតែព្រះពុទ្ធពរទាំងប្រការគឺ អាយុ វណ្ណៈ សុខពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម បាននាំយកចង្ហាន់ និងទេយ្យទានមាន៖ អង្ករ១តោន មី២០កេស ទឹកបរិសុទ្ធ២០កេស ត្រីខកំប៉ុង២០០កំប៉ុង ទឹកក្រូច១០កេស និងបច្ច័យសម្រាប់កសាងចំនួន ២លានរៀល ដល់គណៈកម្មាការវត្ត ។

ជាកិច្ចបន្ទាប់ ឯកឧត្តម បានបន្តប្រារព្វពិធីបង្សុកូល រាប់បាត្រ ព្រះសង្ឃចំនួន៧៥អង្គ តាមប្រពៃណីព្រះពុទ្ធសាសនាដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជព្រះមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

សូមជម្រាបជូនថាទេយ្យទាន ដែលបានប្រគេនដល់ព្រះសង្ឃនាពិធីនេះមាន៖ ចង្ហាន់ ស្លាដក់ និងបច្ច័យ៥ម៉ឺនរៀល ដោយឡែក ព្រះចៅអធិការវត្តប្រគេនបច្ច័យ១២ម៉ឺនរៀល ព្រះគ្រូសូត្រឆ្វេង សូត្រស្តាំបច្ច័យ១០ម៉ឺនរៀល យាជី តាជី គណៈកម្មាការអាចារ្យ ព្រមទាំងក្រុមភ្លេងពិណ្យពាទ ក្នុងម្នាក់ៗបច្ច័យ២ម៉ឺនរៀលផងដែរ។







No comments:

Post a Comment

Pages