ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយមនុស្សធម៏ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល - BNP

Breaking

Thursday, June 11, 2020

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយមនុស្សធម៏ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០  ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូសាខា ១ក្រុម ចុះសួរសុខទុក្ខ និងនាំយក អំណោយ មនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤គ្រួសារ នៅភូមិក្ដាន់រយ ឃុំតំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល នឹងជាប្រធានអនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គស្នួល បានឱ្យដឹងថាប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់រលំផ្ទះ និងរបើកតំបូលកាលពីថ្ងៃទី០៥ ខែមថុនា ឆ្នាំ២០២០ កន្លងមកនេះ មានចំនួន១៤គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ ៤គ្រួសារ និងរងគ្រោះមធ្យមចំនួន ១០គ្រួសារ ។

មានមតិសំណេះសំណាលទៅកាន់គ្រួសារប្រជាពលរដ្ឋរងគ្រោះលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងនាម ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងចា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសេចក្តីនឹករឭក និងក្តីអាណិត អាសូរយ៉ាងពន់ពេក ។

លោកនាយកសាខា បានសំណូមពរដល់ គ្រួសាររងគ្រោះទាំងអស់ សូមមេត្តាកាត់ចិត្តទប់ អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើង ត្រូវគិតគូរដោះស្រាយ ជាបន្តនោះ គឺការងាររកចំណូល តាមសមត្ថភាព រៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឡើងវិញឲ្យមានភាពប្រសើរ ។ លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមាន ការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ នៅចុងបញ្ចប់ លោកនាយក បានផ្តាំ ផ្ញើសូមបង ប្អូន យកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា ពិសេសចូលរួមអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគន៍ ។

អំណោយដែលប្រជាពលរដ្ឋរងគ្រោះទទួលបានទាំង១៤គ្រួសាររួមមាន៖ក្នុងនោះ៤គ្រួសារទទួលរងគ្រោះធ្ងន់ធ្ងរទទួលបាន អង្គរ ៥៥គីឡូក្រាម ,មី១កេស និង១០កញ្ចប់ ត្រីខ១យួ ទឹកត្រី៩ដប ទឹកស៊ីអ៊ីវ៩ដប ,ទឹកសុទ្ធ ១កេស  ម៉ាស់ ១០បន្ទះ ,ទឹកអាល់កុល ១ដប ឆៃប៉ូវ១កញ្ចប់ ខ្ទឹមស១កញ្ចប់ និងថវិកា(៥០ម៉ឺនរៀល) ក្នុងនោះថវិការបស់អនុសាខាកាកបាទក្រហមស្រុក(១០ម៉ឺនរៀល) ដោយឡែកគ្រួសាររងគ្រោះមធ្យមចំនួន១០គ្រួសារក្នុង១គ្រួសារទទួល៖អង្គរ ២៥ គីឡូក្រាម មី ១០កញ្ចប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកា១០ម៉ឺនរៀល ក្នុងនោះថវិការបស់អនុសាខា (៥ម៉ឺនរៀល)។








No comments:

Post a Comment

Pages