ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះអញ្ជើញចូលរួមជាអធិបតីនៃទិវាពិភពលោកប្រឆាំង នឹងពលកម្មកុមារ - BNP

Breaking

Thursday, June 11, 2020

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះអញ្ជើញចូលរួមជាអធិបតីនៃទិវាពិភពលោកប្រឆាំង នឹងពលកម្មកុមារ

ខេត្តក្រចេះ៖ ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដោយមានការសហការពីក្រុមហ៊ុនអភិវឌ្ឍកៅស៊ូ ដុងណាយ និងដុងភូ នៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ភ្ញៀវជាតិ អន្តរជាតិ កម្មករកម្មការិនីនៃក្រុមហ៊ុនចំការកៅស៊ូ ដុងណាយ និងដុងភូ ព្រមទាំងមាតាបិតាអាណាព្យាបាលសិស្ស កុមារា កុមារី ប្រមាណ៤០០នាក់។

នៅក្នុងសន្ទរកថាស្វាគមន៍របស់លោក កែវ កុសល ប្រធានមន្ទីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថារាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់អនុវត្ត និងសម្រេចបាននូវសមិទ្ធផលជាច្រើន ស្រមតាមផែនការសកម្មភាពជាតិស្ដីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ។ ដើម្បីសម្រេចបាននូវគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញពាក់ព័ន្ធនឹងការការពារ និងការលើកកម្ពស់សិទ្ធិកុមារ ការទប់ស្កាត់ និងការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មន្ទីបានខិតខំយកចិត្តទុកដាក់តាមដានសង្កេត និងចុះធ្វើអធិការកិច្ចការងារក្នុងឆ្នាំ២០២០កន្លងមកនេះបានស្ដែង ឲ្យឃើញតាមរយៈការហាមប្រាម និងធ្វើសកម្មភាពបន្ទាន់សម្រាប់ការលប់បំបាត់ទម្រងធ្ងន់ធ្ងូរនៃពលកម្មកុមារ និងអាយុអប្បរមាសម្រាប់ចូលធ្វើការងារ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារធ្ងន់ធ្ងូ ដូចជា ទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ និងការប្រើប្រាស់កុមារក្នុងស្ថានភាពរងគ្រោះ ។

មានប្រសាសន៍សំណេះសំណាលក្នុងឪកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបាន សម្ដែងអំណរគុណចំពោះមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដោយមានការសហការពីក្រុមហ៊ុនអភិវឌ្ឍកៅស៊ូ ដុងណាយ និងដុងភូដែលបានរៀបចំពិធីឡើងនៅតំបន់ជនបទដាច់ស្រយាលមួយនេះ ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនេះបានយល់ដឹងពីពលកម្មធ្ងន់ធ្ងូចំពោះកុមារបណ្ដាលឲ្យកុមារបាត់បង់ឪកាស់រៀនសូត្រ ប៉ះពាល់ដល់សុខភាព គំនិតប្រាជ្ញា ស្មារតីធ្វើឲ្យកាយសម្បទាក្រិន ស្គមស្គាំងជាដើម។ ហើយស្ថានភាពក្រីក្រពិសេសនៅតំបន់ដាច់ស្រយាល មានការបង្ខំឲ្យកុមារត្រូវតស៊ូធ្វើការងារដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង និងជួយដោះស្រាយជីវភាពគ្រួសារផងដែរ ។ ឯកឧត្តមបន្តថា ការប្រារុព្ធពិធីនេះឡើង ដើម្បីជួយដល់ប្អូនៗ ក្មួយៗកុមាទូទាំងប្រទេសពិសេសកុមារក្នុងខេត្តក្រចេះទាំងអស់ឲ្យរួចចាកផុតពីពលកម្មដ៏ធ្ងន់ធ្ងូ និងមានឪកាស់ទទួលបាននូវការអប់រំក្នុងសាលារៀនចំណេះទូទៅគ្រប់ៗគ្នា ។

´ឯកឧត្តមអភិបាលខេត្តក៏បានផ្ដល់នូវការណែនាំ និងអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងនិយោជកនៃ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវមានផែនការប្រកបកដោយប្រសិទ្ធភាព ដើម្បីលុបបំបាត់ទម្រង់ធ្ងន់ធ្ងូនៃពលកម្មកុមារ ព្រទាំងផែនការជាក់ស្ដែងដើម្បីទប់ស្កាត់ពលកម្មកុមារ ដោយដកហូតកុមារចេញពីកន្លែងធ្វើការងារ និងធ្វើ សមាហរណកម្មកុមាតៅសហគមន៏វិញ តាមរយៈការផ្ដល់ការអប់រំរៀនសូតជាមូលដ្ឋាន ។

ជាចុងបញ្ចាប់ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នការពារការរាត្បាតនៃជំងឺកូវីដ១៩ រស់នៅប្រកបដោយអានាម័យ មានបរិស្ថានល្អ ក្នុងសមហគមន៏គ្មានគ្រឿងញៀន ធ្វើដំណើរត្រូវ គោរពច្បាប់ចរាចរណ៏ ព្រមទាំងរួមគ្នាធ្វើឲ្យភូមិ ឃុំមានសុវត្ថិភាព ។ ហើយឯកឧត្តមក៏បានជូនវត្ថុអនុស្សាវរី និងថវិការមួយចំនួនដល់ក្មួយកុមារ និងបងប្អូនប្រជាពលរដ្ឋដែលបានរូលរួមពិធីផងដែ ៕









No comments:

Post a Comment

Pages