លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជួបសំណេះសំណាល និងផ្តល់DTV ចំនួន១១គ្រឿង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សម្រាប់បម្រើឲ្យការរៀនពីចំងាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល - BNP

Breaking

Wednesday, May 13, 2020

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជួបសំណេះសំណាល និងផ្តល់DTV ចំនួន១១គ្រឿង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សម្រាប់បម្រើឲ្យការរៀនពីចំងាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល

ខេត្តរតនគិរី៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជួបសំណេះសំណាល និងផ្តល់DTV ចំនួន១១គ្រឿង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សម្រាប់បម្រើឲ្យការរៀនពីចំងាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធបានរៀបចំរួចជាស្រេច។ ពិធីប្រគល់សម្ភារៈDTVនេះធ្វើឡើងនៅភូមិលើឃួន ឃុំកិះចុង ស្រុកបរកែវ។

លោក ថង សាវុន បានឲ្យដឹងក្នុងពេលចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនាឱកាសនោះថា គោលបំណងដែលយើងរៀបចំនេះ ក្នុងគោលដៅដើម្បីឲ្យក្មួយៗសិស្សដែលរស់នៅតាមទីជនបទឆ្ងាយ មានសេវាអុីនធើណិតខ្សោយ គ្មានទូរទស្សន៍ខ្សែកាប DTV ឬសម្ភារៈបច្ចេកវិទ្យាគ្រប់គ្រាន់ ទទួលបានឱកាសសិក្សាតាមរយៈការបង្រៀនពីចំងាយដែលរាជរដ្ឋាភិបាលបានរៀបចំ ក្នុងអន្តរកាលដែលប្រទេសយើងក៏ដូចជាសកលកំពុងប្រឈមនឹងជំងឺកូវីដ-១៩។

ក្នុងនោះលោក ក៏បានជម្រាបជូនអំពីស្ថានភាពការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា និងសកល ជាពិសេសនៅកម្ពុជាយើងរាជរដ្ឋាភិបាលគ្រប់គ្រងបាន ក្នុងនោះនៅទូទាំងប្រទេសមានអ្នកឆ្លងតែ១២២នាក់ និងបានជាសះស្បើយ ១២១នាក់ នៅតែមួយនាក់ប៉ុណ្ណោះដែលកំពុងព្យាបាល។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធមានការប្រុងប្រយ័ត្នចំពោះរលកទី២នៃការចម្លង ហើយករណីគ្មានការចម្លងថ្មីមិនប្រាកដថានៅប្រទេសយើងគ្មានកូវីដ-១៩នោះទេ។ ដូច្នេះត្រូវបន្តអនុវត្តវិធានការអនាម័យ និងរក្សាគំលាតសុវត្ថិភាពសង្គមឲ្យបានជាប្រចាំ។ 

ដោយឡែកសម្រាប់DTVដែលផ្តល់ជូននាពេលនេះ គឺជាជំហានទី១ ហើយលោកនឹងបន្តធ្វើការគៀគរពីសប្បុរសជននានាបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងស្ថានភាពលំបាកនេះ៕



No comments:

Post a Comment

Pages