រដ្ឋបាល​ក្រុងសៀមរាប ត្រៀមបេីកផ្លូវ​ ពីរខ្សែរឡើងវិញ​ ដើម្បីរួមចំណែកបញ្ជៀស​ ការកកស្ទះចរាចរណ៍​ ក្នុងក្រុងសៀមរាប - BNP

Breaking

Thursday, May 21, 2020

រដ្ឋបាល​ក្រុងសៀមរាប ត្រៀមបេីកផ្លូវ​ ពីរខ្សែរឡើងវិញ​ ដើម្បីរួមចំណែកបញ្ជៀស​ ការកកស្ទះចរាចរណ៍​ ក្នុងក្រុងសៀមរាប

ក្រុងសៀមរាប:នៅព្រឹកថ្ងៃទី២០ខែ​ឧសភាឆ្នាំ២០២០នេះ ក្រុមការងារនៃរដ្ឋបាលក្រុងសៀមរាប និងសង្កាត់​ស្លក្រាម​ សង្កាត់​សាលាកំរើក​ ដឹកនាំ​ ដោយលោក​ នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប​ ដោយមាន​ការចូលរួម​ពី​ ក្រុមការងារនៃមន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប​ បានចុះត្រួពិនិត្យទីតាំង ត្រៀមបេីកផ្លូវ​ចំនួន០២ខ្សែរឡើងវិញ​ ដែលផ្លូវទី០១មានប្រវែង១០០០ម៉ែត្រ ទទឹង១៥ មែត្រ​ ភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់ផ្លូវ​៧មករា​ និង០១ខ្សែរទៀតប្រវែងប្រមាណ៥០០ម៉ែត្រ ពីផ្លូវវត្តបូព៍ រហូតដល់ផ្លូវ៧មករា ស្ថិតក្នុងភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ នឹងភូមិវត្តបូព៍ សង្កាត់សាលាកំរេីក​ ក្រុង/ខេត្តសៀមរាប​ ។

ក្នុងឪកាស​ដឹកនាំ​ក្រុមការងារ​ ចុះពិនិត្យទីតាំងត្រៀមបេីកផ្លូវ​ឡើងវិញ​នេះដែរ​ លោក​ នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប​ ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅ​ដ្ឋាន​ តាមបណ្តោយផ្លូវទាំង០២ខ្សែរនេះ និងបានជម្រាបជូនដំណឹងអំពី គម្រោង​ដែល​ រដ្ឋបាល​ក្រុង​សៀមរាប​ ត្រៀម​បើកផ្លូវ​ និងអភិវឌ្ឍន៍​ ដើម្បីបំរើ​ ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងលើកកិត្តិយស សោភណ្ឌ័ភាព​ ជាពិសេស​គឺរួមចំណែកដោះស្រាយនូវបញ្ហារកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាបយើងផងដែរ។

បងប្អូនប្រជាពលរដ្ឋ​ដែលមានលំនៅដ្ឋាន​ តាមបណ្តោយផ្លូវទាំង០២ខ្សែរនេះ​ បានសម្តែងការគាំទ្រ​ និងស្នើរអោយរដ្ឋបាលក្រុង​ ពន្លឿនការអនុវត្តន៍គម្រោងនេះ​ អោយបានលឿនកាន់តែល្អ ផងដែរ៕





No comments:

Post a Comment

Pages