ឯកឧត្តមអភិបាលខេត្ត បានទទួលជួបអាជីវករផ្សារសាមគ្គីកំពត ស្នើសុំជួសជុលដំបូលផ្សារ និងស្នើសុំជួយដោះស្រាយទំនាស់ជាមួយអ្នកវិនិយោគផ្សារ - BNP

Breaking

Thursday, May 21, 2020

ឯកឧត្តមអភិបាលខេត្ត បានទទួលជួបអាជីវករផ្សារសាមគ្គីកំពត ស្នើសុំជួសជុលដំបូលផ្សារ និងស្នើសុំជួយដោះស្រាយទំនាស់ជាមួយអ្នកវិនិយោគផ្សារ

នៅរសៀល ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបអាជីវករផ្សារសាមគ្គីកំពត ស្នើសុំជួសជុលដំបូលផ្សារ និងស្នើសុំជួយដោះស្រាយទំនាស់ជាមួយអ្នកវិនិយោគផ្សារ។

ក្នុងនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ដូចខាងក្រោម៖
+ស្នើឲ្យអាជីវករដាក់លិខិតស្នើសុំទៅអ្នកវិនិយោគផ្សារជាមុនសិន។
+ចំពោះករណីទំនាស់ រដ្ឋបាលខេត្ត នឹងកំណត់ពេលមួយច្បាស់លាស់ ដើម្បីអញ្ជើញភាគីទាំងសងខាងមកប្រជុំរកដំណោះស្រាយ។



No comments:

Post a Comment

Pages