អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ធ្វើការ បង្ក្រាបទីតាំងជល់មាន់​ និងបាញ់អាប៉ោងមួយកន្លែង​ក្នុងសង្កាត់ព្រែកថ្មី - BNP

Breaking

Monday, May 11, 2020

អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ធ្វើការ បង្ក្រាបទីតាំងជល់មាន់​ និងបាញ់អាប៉ោងមួយកន្លែង​ក្នុងសង្កាត់ព្រែកថ្មី

ភ្នំពេញ​ ៖​ កម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​បានឆ្មក់
បង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់​ អាប៉ោង​ជាច្រេីននាក់​បានរត់ចែកជេីងគ្នាសព្រាត​កាលពីវេលាម៉ោង១១​និង៣០នាទីព្រឹក ​ថ្ងៃទី១០ ​ខែឧសភា​ ឆ្នាំ​២០២០​ស្ថិតក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ខណ្ឌច្បារអំពៅ​។

កងកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​កន្លែងដែលបើកសង្វ្រៀនជល់មាន់និងអាប៉ោងដោយសារមានប្រជាពលរដ្ឋជាគំរូល្អ​បានរាយការណ៍ប្រាប់ថា​ ទីតាំងខាងលេីកំពុងបេីកល្បែងជល់មាន់​ បាញ់
អាប៉ោង​ដោយឃើញមានមនុស្សទៅលែងយ៉ាងច្រេីន​ ទេីបលោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ ដែលជាអធិការនគរបាលខណ្ឌ​ច្បារអំពៅ​ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង​ ។

ខណៈចុះប្រតិបត្តិការណ៍​បង្ក្រាប​ ក្រុមអ្នកញៀនល្បែងជាច្រេីនបានរត់ចែកជេីងគ្នាបាត់អស់​ ដោយបន្សល់ទុកសម្ភារៈ​ មាន់គក​ និងម៉ូតូ​ ចោលត្រង់ទីតាំងខាងលេី​ ។

ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ​ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​ ៖​ មាន់គកដែលសំរាប់ទុកជល់៦ក្បាល​រួមនិងម៉ូតូ២គ្រឿង ​រួមឧបករណ៍បាញ់អាប៉ោង​ និងសម្ភារៈមួយចំនួន​ ដែលកម្លាំងចុះបង្ក្រាបត្រូវបានបញ្ចូនរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត​ ៕


No comments:

Post a Comment

Pages