ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣០៦គ្រួសារ នៅស្រុកមុខកំពូល បានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល - BNP

Breaking

Saturday, May 2, 2020

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣០៦គ្រួសារ នៅស្រុកមុខកំពូល បានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល


ខេត្តកណ្ដាល៖ ជាការឆ្លើយតបចំពោះទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាករបស់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងជាប្រធានសាខាកាកបាតក្រហមកម្ពុជា ព្រមទាំង ឯកឧត្តមអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុក បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៏ មកចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣០៦គ្រួសារ  ស្ថិតឃុំចំនួន ៤ ក្នុងស្រុកមុខកំពូល មានឃុំរកាកោងទី១ ឃុំឬស្សីជ្រោយ ឃុំស្វាយអំពារ និងឃុំព្រែកដំបង។ 
     ដែលហេតុការណ៍នេះបានបង្កឱ្យមានការខូចខាតដល់គេហដ្ឋានប្រជាពលរដ្ឋចំនួន ៣០៦គ្រួសារ ក្នុងនោះរងគ្រោះដោយរបើកដំបូលដោយអន្លើមាន ២៤៨គ្រួសារ របើកដំបូលធ្ងន់ធ្ងរ ៤៤គ្រួសារ និង រលំផ្ទះទាំងស្រុង១៤គ្រួសារ និងបណ្តាលឱ្យមានអ្នករងគ្រោះ០៣នាក់ របួសស្រាល០២នាក់ របួសធ្ងន់០១នាក់។

    ក្នុងពិធីនោះ  ឯកឧត្តម គង់ សោភ័ណ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា
ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ ។
    ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់គ្រួសារងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀតដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួនដើម្បីធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើឡើងវិញ។
    ហើយឆ្លៀតក្នុងនោះដែរ ឯកឧត្តមបានធ្វើការអំពាវនាវដល់គ្រួសាររង់គ្រោះទាំងអស់ សូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកដែលទើបតែដាក់ចេញនូវច្បាប់ថ្មី ជៀសវាងមានការផាកពិន័យធ្ងន់ធ្ងរ ត្រូវ ពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ មានឯកសារគ្រប់គ្រាន់  កុំបើកបរ ហួសល្បឿនកំណត់ កុំបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាហេតុនាំឱ្យមានអំពើហិង្សា និងមហន្តរាយផ្សេងៗដល់ក្រុមគ្រួសារ និងសង្គមជាតិ។

    សូមជំរាបដែរថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះនីមួយៗ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធហ្វ្រេដូ ១កេស ទឹកដោះគោ៦ដប ម៉ាស១០សន្លឹក អាល់កុល១ដប សាប៊ូម្សៅ១កញ្ចប់ ឆៃប៉ូវ ១គីឡូក្រាម ខ្ខឹមស ០,៥០ គីឡូក្រាម ថវិកា ១០ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរបើកដំបូលដោយអន្លើ ថវិកា១៥ម៉ឺនរៀល របើកដំបូលធ្ងន់ធ្ងរ និង ថវិកា៤០ម៉ឺនរៀល និងកៅស៊ូតង់ ១ ចំពោះគ្រួសាររលំផ្ទះទាំងស្រុង។ ក្រោយពីពិធីបានបញ្ចប់ ឯកឧត្តម បានបន្តដំណើមកសួរសុខទុក្ខដោយផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៣គ្រួសារ ទៀតដែលរងគ្រោះរលំផ្ទះទាំងស្រុងហើយជាគ្រួសារទីទាល់ក្រមានម្តាយចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយមានកូនច្រើន មិនបានមកចូលរួមនៅឯវេទិកា ដោយបានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារ ៣លានរៀល និងសរសរធ្វើអំពីថ្ម ចំនួន៦ដើម បន្ថែមទៀតដើម្បីសាងសង់ផ្ទះឡើងវិញ។




No comments:

Post a Comment

Pages