រដ្ឋបាលស្រុកពញាឮ ដឹកនាំមន្ត្រីរាជការ យុវជនស.ស.យ.កស្រុក និងប្រជាពលរដ្ឋ ប្រមូលសំរាម នៅតាមរមណីដ្ឋានភ្នំព្រះរាជទ្រព្យ និងតំបន់ទេសចរណ៍នានា - BNP

Breaking

Monday, May 4, 2020

រដ្ឋបាលស្រុកពញាឮ ដឹកនាំមន្ត្រីរាជការ យុវជនស.ស.យ.កស្រុក និងប្រជាពលរដ្ឋ ប្រមូលសំរាម នៅតាមរមណីដ្ឋានភ្នំព្រះរាជទ្រព្យ និងតំបន់ទេសចរណ៍នានា

   ខេត្តកណ្ដាល៖ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ វេចខ្ចប់សំរាមដាក់តាមមុខផ្ទះអោយបានត្រឹមត្រូវ ចៀសវាងបោះសំរាមនៅតាមទីសាធារណៈ ផ្លូវជាតិ តំបន់ទេសចរណ៍ និងប្រមូលសំរាមនៅតាមភូមិ យកមកដាក់នៅមុខផ្ទះដើម្បីអោយក្រុមហ៊ុនធ្វើការប្រមូលសំរាមយកមកដុតកំទេចចោល។
  លោកអភិបាលស្រុកពញាឮ អំពាវនាវដូច្នេះ ក្នុងឱកាសលោកដឹកនាំ មន្ត្រីរាជការ យុវជនស.ស.យ.កស្រុក និងប្រជាពលរដ្ឋ ប្រមូលសំរាម នៅតាមរមណីដ្ឋានភ្នំព្រះរាជទ្រព្យ និងតំបន់ទេសចរណ៍នានា កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។

លោកអភិបាលស្រុកបន្តថា នៅស្រុកពញាឮ គឺមានក្រុមហ៊ុនមួយដើម្បីធ្វើការប្រមូលសំរាមតាមបណ្ដារឃុំ ក្នុងស្រុក ជាពិសេសឃុំដែលនៅជាប់ផ្លូវជាតិ ឃុំមួយចំនួនដែលមានទីប្រជុំជន និងតំបន់ទេសចរណ៍នានា ដើម្បីយកមកធ្វើការដុតកំទេចចោលនៅឡដុតសំរាម។
លោកអភិបាលស្រុកបន្ថែមថា ស្រុកពញាឮមានឡដុតសំរាមចំនួន ៣កន្លែង ដែលឡដុតសំរាមធំៗមានចំនួន២ ដែលឧបត្ថម្ភដោយក្រសួងបរិស្ថាន មាននៅភ្នំប្រសិទ្ធ និងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ដែលឡនីមួយៗអាចដុតសំរាមបាន៤តោនក្នុងមួយថ្ងៃ និងឡមួយទៀតមានទីតាំងនៅជិតភ្នំព្រះរាជទ្រព្យ ដែលឧបត្ថម្ភដោយរដ្ឋបាលខេត្តកណ្ដាល។ ហើយការរើសសំរាមនេះ គឺជាការបំផុសស្មារតីប្រជាពលរដ្ឋ អោយចូលរួមសំអាតអនាម័យនៅជុំវិញផ្ទះ និងហសគមន៍ផងដែរ។
ជាមួយគ្នានេះដែរយុវជនស.ស.យ.ក ស្រុក កញ្ញា ណុន ស្រីអូន និងលោក រៀម កុម្មៈ មានការសប្បាយរីករាយក្នុងការចូលរួមរើសសំរាមនៅបរិវេណភ្នំព្រះរាជទ្រព្យ និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ សូមបោះចោលសំរាមអោយក្នុងធុងសំរាមបានត្រឹមត្រូវ ដើម្បីអោយរមណីយដ្ឋានយើងស្អាត ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តកាន់តែច្រើនផងដែរ។





No comments:

Post a Comment

Pages