សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាពីសប្បុរសជននិងមន្ទីរដើម្បីអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ - BNP

Breaking

Friday, May 29, 2020

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាពីសប្បុរសជននិងមន្ទីរដើម្បីអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា  ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីសប្បុរសជន មន្ត្រីរាជការសាខាពន្ធដារខេត្តសៀមរាប និងមន្ត្រីរាជការមន្ទីរសុខាភិបាល ខេត្តសៀមរាប ។

ក្នុងឱកាសនោះដែរលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមម្ពុជា ខេត្តសៀមរាបបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ សប្បុរសជន មន្ត្រីរាជការសាខាពន្ធដារខេត្តសៀមរាប និងមន្ត្រីរាជការមន្ទីរសុខាភិបាល ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។

ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ថវិកាដែលបានទទួលមាន៖
១- មន្ត្រីរាជការ សាខាពន្ធដារខេត្តសៀមរាប ចំនួន ១០,០០០,០០០(ដប់លាន)រៀល
២- មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប ចំនួន ៣,១៩៥,០០០(បីលានមួយសែនប្រាំបួនម៉ឺនប្រាំពាន់)រៀល និង ៣,១៥០(បីពាន់មួយរយហាសិប)ដុល្លារអារមេរិក។
៣- លោក ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា ចំនួន ៥០០(ប្រាំរយ)ដុល្លារអាមេរិក។
៤- ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងលោកជំទាវ ង៉ោ វ៉ាឡាប ចំនួន ២,០០០(ពីរពាន់)ដុល្លារអាមេរិក៕



No comments:

Post a Comment

Pages