អភិបាលខេត្តព្រះសីហនុ ទទួលអំណោយម៉ាស់ចំនួន ៨០០០០ម៉ាស់ សម្រាប់ប្រើប្រាស់បង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ - BNP

Breaking

Tuesday, May 12, 2020

អភិបាលខេត្តព្រះសីហនុ ទទួលអំណោយម៉ាស់ចំនួន ៨០០០០ម៉ាស់ សម្រាប់ប្រើប្រាស់បង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន HENG HE SIHANOUKVILL PROPERTY CO.,LTD ដែលបានឧបត្ថម្ភម៉ាស់ចំនួន៥០០០០ម៉ាស់ និងលោកMR. XU KUN ប្រធានក្រុមហ៊ុន ចូវ យី អិុនវេសមិន ឯ.ក បានឧបត្ថម្ភម៉ាស់ចំនួន៣០០០០ម៉ាស់ ដើម្បីបំរើវិធានការបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។

លោក គួច ចំរើន បានថ្លែងអំណរគុណ និងអគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន HENG HE SIHANOUKVILL PROPERTY CO.,LTD  និងលោកMR. XU KUN ប្រធានក្រុមហ៊ុន ចូវ យី អិុនវេសមិន ឯ.ក បានឧបត្តម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ នាពេលនេះ ដើម្បីប្រើប្រាស់បំរើការងារបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។ នេះជាទឹកចិត្តដ៏ល្អប្រពៃ និងជាវប្បធម៌នៃការចែករំលែកនៅពេលដែលកម្ពុជា ពិសេសខេត្តព្រះសីហនុ កំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកអភិបាលខេត្ត បានបន្តថា កន្លងមកមានសប្បុរស ជន ពាណិជ្ជករនៅខេត្តព្រះសីហនុ បានចូលរួមឧបត្ថម្ភជាសម្ភារ: ថវិកា បំរើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តព្រះសីហនុ  ជាបន្តបន្ទាប់ ខណ:ពេលដែលខេត្តព្រះ សីហនុ មានអ្នកជំងឺកូវីដ១៩ ដែលនាំចូលមកពីប្រទេសក្រៅ ហើយរដ្ឋបាលខេត្តក៏បានចាត់វិធានការគ្រប់គ្រង ការពារទប់ស្កាត់បានទាន់ពេលវេលា មិនឱ្យជំងឺនេះ រីករាលដាលដល់សហគមន៍ប្រជាពលរដ្ឋ៕





No comments:

Post a Comment

Pages