លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ទឹកសុទ្ធ និងម៉ាស់ ដែលជាជំនួយសប្បុរធម៌ ពីក្រុមហ៊ុនអេរ៉ូទិក ជូនដល់គណៈអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ - BNP

Breaking

Tuesday, April 7, 2020

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ទឹកសុទ្ធ និងម៉ាស់ ដែលជាជំនួយសប្បុរធម៌ ពីក្រុមហ៊ុនអេរ៉ូទិក ជូនដល់គណៈអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសប្បុរធម៌ ពីក្រុមហ៊ុនអេរ៉ូទិក រួមមានទឹកសុទ្ធចំនួន ១០០កេស និងម៉ាស់ចំនួន៤០០០ម៉ាស់ ក្រោមជំនួយឧបត្ថម្ភពីលោកជំទាវ វ៉ាន់ លុយ និងលោកឧកញ៉ា ទៀង ថៃ កាលពីរសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីវិធានការ និងការធ្វើអនាម័យក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគ COVID-19 ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា លោកជំទាវក៏បានប្រគល់ជូនទាំង១៤ខណ្ឌ នៃរាជធានីភ្នំពេញ ហើយក្នុងខណ្ឌនីមួយៗ ទទួលបាននូវទឹកសុទ្ធចំនួន៧កេស ម៉ាស់ចំនួន ២៥០ម៉ាស់ និងថវិកាមួយចំនួន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលចុះបំពេញការងារ ។

លោកជំទាវក៏ បានផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណដល់លោក លោកស្រី ជាថ្នាក់ដឹកនាំខណ្ឌទាំងអស់ ដែលតែងតែធ្វើសកម្មភាព តាមបណ្តាខណ្ឌមូលដ្ឋានរៀងៗខ្លួន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាលភាពរបស់ពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ។

លោកជំទាវក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំខណ្ឌទាំងអស់បន្តធ្វើសកម្មភាពនេះជាប្រចាំ និងសូមឲ្យបងប្អូនជនរួមជាតិ បន្តធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងត្រូវសហការជាមួយមន្ទីរពេទ្យ ប្រសិនបើមានករណីសង្ស័យណាមួយ។

លោកជំទាវក៏បានជូនពរឲ្យបងប្អូនជនរួមជាតិជៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយ ជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អៗ គ្រប់ៗគ្នា កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរី និងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគ COVID-19 ។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោកជំទាវ វ៉ាន់ លុយ ដែលជាវិស័យឯកជន បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 នេះ ។






No comments:

Post a Comment

Pages