ក្រុមចោរប្លន់ម៉ូតូពេលយប់ ត្រូវបានសមត្ថកុច្ចចុះធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ - BNP

Breaking

Tuesday, April 7, 2020

ក្រុមចោរប្លន់ម៉ូតូពេលយប់ ត្រូវបានសមត្ថកុច្ចចុះធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់

ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី សហការជាមួយជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់បន្ថែមទៀត ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ប្រើអាវុធខ្លីបាញ់ខ្យលភ្ជុងគំរាមប្លន់យកម៉ូតូ) នៅចំណុចមុខសាលាSOS ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង០៣និង០០នាទី ។

ជនសង្ស័យមានឈ្មោះ សេក វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនខាងលើធ្វើឡើងនៅមុខផ្ទះសំណាក់គូរ៉ូ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ (មានសារធាតុញៀន) និងបក្ខពួកបានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់ខ្យលផ្ជង់គំរាមប្លន់យកម៉ូតូ ពីជនរងគ្រោះឈ្មោះ ស៊ីម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវមហាវិថីម៉ៅសេទុង សង្កាត់បឹងឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យប្លន់យក ម៉ាកនិច ពណ៌សលាយក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ1DO-8221 ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនិតិវិធី ។





No comments:

Post a Comment

Pages