សមត្ថកិច្ចចុះបង្ក្រាបទីតាំងកន្លែងជល់មាន់ដុះស្លែមួយកន្លែងក្នុងខណ្ឌសែនសុខ - BNP

Breaking

Saturday, April 4, 2020

សមត្ថកិច្ចចុះបង្ក្រាបទីតាំងកន្លែងជល់មាន់ដុះស្លែមួយកន្លែងក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ នៅនៅព្រឹកថ្ងៃទី០៤​ ខែ​មេសា​ ឆ្នាំ​២០២០​ លោក ម៉ូវ​ ម៉ានិត​ អភិបាល​ខណ្ឌ​ សែន​ សុខ​ បានដឹកនាំ​កម្លាំង​នគរបាល​ខណ្ឌ​ ចុះទៅពិនិត្យជាក់ស្តែងនៅកន្លែងដែលប្រជាពលរដ្ឋរាយការណ៍ថាមានបេីកល្បែងជល់មាន់។

ក្រោយពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថា នៅទីតាំងឃ្លាំងលក់ខោអាវជជុះមួយកន្លែងគឺមានការប្រមូលផ្ដុំគ្នា ជល់មាន់ នៅក្នុងឃ្លាំងនោះតែម្តង ដែលមានទីតាំងស្ថិតនៅភូមិិ​ ត្រពាំង​ឈូក​ សង្កាត់​ ទឹកថ្លា​ ខណ្ឌ​ សែន​ សុខ​ រាជធានីភ្នំពេញ ក្រោយពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង និង​ ក៏បានហៅ​ម្ចាស់​ឃ្លាំងមកធ្វេីកិច្ចសន្យាឈប់ផ្ដល់ទីតាំងអោយគេប្រមូលផ្ដុំបេីកល្បែងស៉ីសងទៀត​ ។ 

បញ្ជាក់ថាម្ចាស់ទីតាំងក៏បានធ្វេីកិច្ចសន្យាជាមួយសមត្ថកិច្ចប្រសិនបេីនៅតែបន្តអោយមានការប្រមូលផ្ដុំលួចបេីកល្បែងស៉ីសងទៀត ម្ចាស់​ទីតាំង​នេះទៀត និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕


No comments:

Post a Comment

Pages