សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់​ពលករ​ចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ - BNP

Breaking

Wednesday, April 22, 2020

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់​ពលករ​ចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ​កិច្ចប្រជុំពិគ្រោះ​យោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ (COVID-19) ពាក់ព័ន្ធការងារអន្តរក្រសួង និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអង្គការសហប្រជាជាតិ តំណាងអង្គទូត ស្ថាប័ន អង្គការអន្តរជាតិនានា ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិគ.ជ.ប.ជ អង្គភាព ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ៕







No comments:

Post a Comment

Pages