លោក​វរសេនីយ៍​ទោ​ ម៉ន​ វុធី​ អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ចុះ​មក​ប្រជុំ​ពង្រឹងការងារ​បន្ថែម​ ដល់ប៉ុស្តិ៍​រដ្ឋ​បាល​ត្រពាំង​ក្រសាំង​ - BNP

Breaking

Saturday, April 18, 2020

លោក​វរសេនីយ៍​ទោ​ ម៉ន​ វុធី​ អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ចុះ​មក​ប្រជុំ​ពង្រឹងការងារ​បន្ថែម​ ដល់ប៉ុស្តិ៍​រដ្ឋ​បាល​ត្រពាំង​ក្រសាំង​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័​ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ​ទី​១៨​ខែ​ មេសា​ ​ឆ្នាំ​២០២០​ វេលាម៉ោង​០៩​:០០នាទី​ នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ត្រពាំង​ក្រសាំង​ លោក​វរសេនីយ៍​ទោ​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​ លោក​ ​អធិការ​រង​ តាម​ផ្នែក​ជំនាញ​ ចុះ​មក​ប្រជុំ​ពង្រឹងពន្យល់​​ណែនាំជំនាញ​បន្ថែម​ទៅ​លើ​កិច្ចការ​ងារ​​ប៉ុស្តិ៍​រដ្ឋ​បាល​ដែល​​កំពុង​មាន​ នឹង​​ការ​ពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ជាពិសេស​លោក​មេប៉ុស្តិ៍​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ​រុះ​រាយ​រាក់ទាក់​ជា​មួយ​ប្រជាពលរដ្ឋអោយ​កាន់​តែមាន​ភាព​​​ស្អិតល្មួត​​ មិន​ប្រកាន់​វណ្ណៈ​ បក្ខពួក​ ដេីម្បី​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង​សហការ​ ផ្ដល់​ព័ត៌មាន​ល្អ​ ដល់​កម្លាំងនគរបាល​យេីង​កាន់​តែ​ប្រសើរ​ឡើង​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​វរសេនីយ៍​ទោ​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​នគរបាល​ខណ្ឌ​បាន​សំណេះ​សំណាល​ជាមួយ​កង​កម្លាំង​យ៉ាង​សប្បាយ​រីករាយ​និង​ផ្ដាំផ្ញើ​ពាក្យពេចន៍​មួយ​ចំនួន​ទៀត​.ល..៕



No comments:

Post a Comment

Pages