លោកអភិបាលខេត្តតាកែវ បន្តចុះចែកអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ក្នុងក្រុងដូនកែវ - BNP

Breaking

Monday, April 20, 2020

លោកអភិបាលខេត្តតាកែវ បន្តចុះចែកអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ក្នុងក្រុងដូនកែវ

តាកែវ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោកលោកស្រី អភិបាលរងក្រុង កងកំលាំងទាំងបីប្រភេទក្រុង បានអញ្ជើញចូលរួមផ្ដល់អំណោយ ដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ មកពីសង្កាត់ទាំងបី ក្នុងក្រុងដូនកែវ ។

ក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ កុំឲ្យមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអាណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥។

លោក អ៊ូច ភា បានបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូននាឱកាសនោះដែរគឺជាអំណោយបានមកពីសប្បុរសជននានា ផ្ដល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ-១៨ សម្រាប់ផ្ដល់ពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់ពីមេរោគកូវីដ-១៩ និងពលរដ្ឋក្រីក្រ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម  ឃីត ១កញ្ចប់ អាល់កុល ១ដប និងសាប៊ូ ២ដុំ៕






No comments:

Post a Comment

Pages