ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកថវិកាចំនួន ៤,០០០,០០០រៀល ដែលជាមូលនិធិក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ នៅខេត្តបាត់ដំបង និងអង្ករចំនួន ១,៩០០គីឡក្រាម ដែលបានពីការចូលរួមរបស់សប្បុរសជន ប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមើលថែ និងនៅព្យាលអ្នកជំងឺ កូវីដ-១៩នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យសូមឲ្យបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ដល់អ្នកជំងឺដែលនៅសល់ និងជួយផ្សព្វផ្សាយអំពីការធ្បើអនាម័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានទៀងទាត់ និងប្រុងប្រយ័ត្ន ។
សូមជម្រាបដែរថា ខេត្តបាត់ដំបង មានអ្នកជំងឺវីរុសកូវីដ-១៩ សរុបចំនួន០៨នាក់ ដែលមានតេស្តវិជ្ជមាន តែបច្ចុប្បន្ននេះបានជាសះស្បើយចំនួន០៣នាក់រួចមកហើយ ក្រុមគ្រូពេទ្យក៏បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញហើយផងដែរ។
Wednesday, April 1, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម ងួន រតនៈ បន្តនាំកយកថវិកា និងអង្ករ ប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមើលថែ និងនៅព្យាលអ្នកជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
ឯកឧត្តម ងួន រតនៈ បន្តនាំកយកថវិកា និងអង្ករ ប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមើលថែ និងនៅព្យាលអ្នកជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment