គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន២៣គ្រួសារ ក្នុងស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប - BNP

Breaking

Wednesday, April 1, 2020

គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន២៣គ្រួសារ ក្នុងស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ ក្នុងភូមិសាស្ត្រស្រុពួក ចំនួន២៣គ្រួសារ ក្នុងនោះរំលំ៣ខ្នង របើកដំបូល ១៩ខ្នង និង ឆេះផ្ទះ១ខ្នង ដែលធ្វើឡើងនៅទីវត្ត ពោធិរាម ហៅវត្ត ធិបតី ក្នុងឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។ 

អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋ ទាំង២៣ គ្រួសារ ទទួលបានឃីត១កញ្ចប់ អង្ករ៣០គក្រ , មី១កេស ,ត្រខ១យូរ អាយឺត ២ ,កន្ទេល១ ,ស័ង្កសី ១០សន្លឹក ថវិកា១០ម៉ឺនរៀល ក្នុងនោះអ្នកផ្ទះរលំទទួលលើសអ្នកផ្ទះរបើកដំបូលនូវ ស័ង្កសី១៦សន្លឹក ថវិកា ២០ម៉ឺនរៀល និង អ្នកភ្លើងឆេះផ្ទះ បន្ថែមធុងទឹក១គូ , ឆ្នាំង១ ស្លាបព្រា៥ , ចានបាយ៥ និងថវិកា៤០ម៉ឺនរៀល ។

ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ទាង អេង ទៀសីហា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះរលំផ្ទះទាំងអស់ ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ទ្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះបងប្អូន ។ លោកជំទាវក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកថា ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមជានិច្ច កាកបាទក្រហមមានគ្រប់ទីកន្លែង ។






No comments:

Post a Comment

Pages