មហាកុដិ១ខ្នង និង អគារសាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងត្រូវបានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ - BNP

Breaking

Saturday, March 7, 2020

មហាកុដិ១ខ្នង និង អគារសាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងត្រូវបានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

កំពង់ឆ្នាំងៈ មហាកុដិ១ខ្នង និង អគារសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងក្នុងវត្តអារញ្ញការាម ស្ថិតក្នុង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែមីនាឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកយាយឧបាសិកា សៀង ចាន់ហឿន និង លោកជំទាវ សៀង ចាន់ហូយ តំណាងអោយលោកជំទាវ ឧកញ៉ា មហាឧបាសិកា បរិញ្ញាជីវិតបណ្ឌិត គុណធម៌ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ដោយមានការចូលរួមពីលោកលោកស្រី ប្រធានអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋចូលរួមចំនួន១.០៩១នាក់។

តាមរបាយការណ៍ស្វាគមន៍របស់លោក យិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថាៈសមិទ្ធ
ផលដែលសម្ពោធនិងកាត់ខ្សែបូដាក់អោយប្រេីប្រាស់ជាផ្លូវការណ៍ថ្ងៃនេះរួមមានៈមហាកុដិ១ខ្នង
២ជាន់មានបណ្តោយ២៤ម៉ែត្រនិងទទឹង១៤ម៉ែត្រ ចំណាយអស់ទឹកប្រាក់៦៧៨.២១១.១២០រៀល។ អគារសាកលវិទ្យាល័យពុទ្ធិកព្រះសីហនុរាជ មាន៣អគារ និង មានរោងដាក់ កង់ ម៉ូតូ រថយន្ត បង្គន់អនាម័យ ចំណាយអស់ទឹកប្រាក់១.៨២៩.៩២៨.០០០រៀល។
 
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានថ្លែងនូវការ កោតសរសើរ ប្រគេនព្រះមេគណខេត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រមទាំងសប្បុរសជន ដែលបានរួបរួមសាមគ្គីគ្នា កសាងបាននូវសមទិ្ធផលជាច្រើនក្នុងទីអារាមនេះ ។

ឯកឧត្ត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងរយៈពេល៤១ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា ព្រះរាជាណាចក្រកម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ ។ ពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និង អំពើប្រល័យពូជ
សាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រហើយការរីកចំរើនទាំងនេះបានដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ
បណ្ឌិតរបស់សម្តេចដែលជាប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាពិសេសនយោបាយនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីបានធ្វើប្រទេសជាតិមានស្ថិរភាពសន្តិភាពគ្មានតំបន់អប្បគមន៍គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ។
 
នៅចុងបញ្ចប់គណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយយសប្រគេនដល់ព្រះនិងចែកអំណោយជូនយាយជីតាជីលោកគ្រូ អ្នកគ្រូសិស្សានុសិស្សដែលនិងបានកាត់ខ្សែបូរសម្ភោធកុដិនិងអគារដាក់អោយប្រើប្រាស់ចាប់ពីថៃ្ងនេះតទៅ៕






No comments:

Post a Comment

Pages