រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គតម្រង់ទិសស្ដីពី ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក ជូនដល់ស្រុកចំនួន៤ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល - BNP

Breaking

Monday, March 9, 2020

រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គតម្រង់ទិសស្ដីពី ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក ជូនដល់ស្រុកចំនួន៤ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ ២០២០នេះ រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គតម្រង់ទិសស្ដីពី ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក ជូនដល់ស្រុកចំនួន៤ មានស្រុកកៀនស្វាយ ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ត្រូវបើកចិត្តឱ្យទូលាយទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលមានប្រយោជន៍ត្រូវចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្ដុះបណ្ដាលតាំងពីដើមរហូតដល់ចប់កម្មវិធី ពិសេសត្រូវខិតខំធ្វើការឆ្លុះបញ្ចាំងឱ្យបានផុសផុលរវាងសិក្ខាកាម និងសិក្ខាកាម និងរវាងសិក្ខាកាម នឹងគ្រូឧទេ្ទស។ 

ឯកឧត្តមបានបន្តថា វគ្គសិក្សានេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ អស់លោកលោកស្រីជាសិក្ខាកាមទាំងអស់ ក្នុងការក្រេបយកចំណេះដឹង បទពិសោធន៍បន្ថែមដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ សំដៅបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើនស្របតាមការវិវត្តន៍ឥតឈប់ឈររបស់សង្គមជាតិ និងសាកលលោក។

សូមបញ្ជាក់ថាវគ្គសិក្សានេះគឺមានរយៈពេល ២ថ្ងៃ ដែលផ្ដោតទៅលើខ្លឹមសារសំខាន់ៗមាន៥ជំពូក គឺជំពូក១ សិក្សាទៅលើទស្សនទាននៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជំពូក២ សិក្សាទៅលើរចនាសម្ព័ន្ធតួនាទី និងភារកិច្ច  ជំពូក៣ សិក្សាទៅលើមុខងារ និងធនធាន ជំពូក៤ សិក្សាទៅលើទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាព និងជំពូក៥ សិក្សាទៅលើរបៀបរបបការងារ នៅក្នុងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ៕






No comments:

Post a Comment

Pages