ទីតាំងជល់មាន់ អាប៉ោង ខុសច្បាប់កំពុងបើកលេងយ៉ាងរលូននៅខាងក្រោយអាស្រមលោកយាយស្គរធំ ក្នុងស្រុកពោធ៍វៀង ខេត្តព្រែវែង - BNP

Breaking

Friday, March 6, 2020

ទីតាំងជល់មាន់ អាប៉ោង ខុសច្បាប់កំពុងបើកលេងយ៉ាងរលូននៅខាងក្រោយអាស្រមលោកយាយស្គរធំ ក្នុងស្រុកពោធ៍វៀង ខេត្តព្រែវែង

ខេត្តព្រៃវែង៖ ប្រភពដែលទទួលបាននៅព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០បានអោយដឹងថា មានទីតាំងល្បែងស៊ីសងមួយកន្លែង មានទាំងប្រជល់មាន់ និងអាប៉ោង លេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងទឹកដីខេត្តព្រៃវែង ខណៈដែលអាជ្ញាធរ ហាក់ដូចជាមើលមិនឃើញ ។

ប្រភពដដែលបានលួចបង្ហើបថា ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខាងលើគឺនៅខាងក្រោយអាស្រមលោកយាយ ស្គរធំ ដែលស្ថិតនៅភូមិកំពង់ឬស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍វៀង ខេត្តព្រៃវែង។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងខាងលើបានឲ្យដឹងថា ពួកគាត់តែងតែឃើញមានការដឹកជញ្ជូនមាន់ជារៀងរាល់ថ្ងៃមកលេងតែពួកគាត់មិនដែលឃើញមានសមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធមួយណាហ៊ានចុះមកបង្ក្រាបទេ។

ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ មានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះទីតាំងមួយនេះ ព្រោះវាជាដើមចមនៃអំពើខុសច្បាប់ជាច្រើនទៅថ្ងៃក្រោយ ហើយពួកគាត់ស្នើរដល់លោកអធិការស្រុក សូមជួយចាត់កម្លាំងចុះទៅត្រួតពិនិយ្យមើលផង !! ។


No comments:

Post a Comment

Pages