ពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨ មីនា ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” - BNP

Breaking

Friday, March 6, 2020

ពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨ មីនា ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”

កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងស្រុកទាំងអស់ ដើម្បីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨ មីនា ២០២០ ក្រោមអធិបតីភាព វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ។

ទិវាអន្តរជាតិនារី ០៨មីនា គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់នារីទូទាំងពិភពលោក ក៏ដូចជានារីក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែក សម្រាប់មន្ត្រីរាជការជានារី ដែលបាននិងកំពុងត្រៀមខ្លួនចូលរួមអបអរសាទរប្រកបដោយសេចក្តីរីករាយ និងមោទនភាព ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលប្រធានបទនេះបានរំលេចអំពីគុណូបការៈនៃ “សន្តិភាព”។

គូសបញ្ជាក់ថាៈ ទិវានារីអន្តរជាតិ៨ មីនា ធ្វើឡើងដើម្បីរំឮកអំពីវីរភាពអង់អាចក្លាហាននៃការតស៊ូរបស់នារីនៅទូទាំងសាកលលោក ក្នុងការទាមទារអោយមានការលើកកម្ពស់ សិទ្ធ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធស្មើគ្នារវាងបុរស និងស្រ្តីនៅក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថាៈ ការប្រារព្ធទិវានារីអន្តរជាតិនាឆ្នាំនេះ ធ្វើឡើងចំពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ។ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាស លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គមផងដែរ ៕






No comments:

Post a Comment

Pages