លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង - BNP

Breaking

Friday, March 13, 2020

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅសាលប្រជុំ អគារ ឃ សាលាខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ  ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ- អង្គភាពនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធសរុបប្រមាណ៤០០នាក់។

លោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបានល្អប្រសើឆ្ពោះទៅមុខ។

លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវក្តីនឹករលឹក ចំពោះអង្កពិធីទាំងមូល ។

លោកជំទាវបានបន្តទៀតថា សន្និបាតរយៈពេល ពេញមួយថ្ងៃនេះ គឺបានប្រមូលនូវធាតុចូលយ៉ាងច្រើន ដែលជាផ្នែកដ៏សំខាន់សម្រាប់ដាក់ចេញជាទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២០ដែលជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ។ 

ទន្ទឹមនឹងលទ្ធផលដែលខេត្តស្វាយរៀងសម្រេចបានលទ្ធផលល្អយ៉ាង ណាក៏ដោយ លោកជំទាវក៏បានស្នើឲ្យ រដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវរួមសហការគ្នារួមមាន៖
១- ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបដិវត្តព័ណ៌។
២- អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ 
៣- ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម ជាពិសេស ផ្តោតលើសក្តានុពលទេសចរណ៍ក្នុងខេត្ត ដោយត្រូវពង្រឹង គុណភាពសេវាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សំដៅបង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
៤- ផ្តោតការយកចិត្តទុក្ខដាក់លើការគ្រប់គ្រងគុណភាពសំណង់  សំរាម កាកសំណង់រឹងរាវ និងការគ្រប់គ្រងបរិស្ថាន បញ្ហាសណ្តាប់ធ្នាប់ អនាម័យ សោភណ្ឌភាព ដែលចាំបាច់ត្រូវគិតគូរអំពីវិធានការ និងដំណោះស្រាយ លើបញ្ហាប្រឈមទាំងនោះឲ្យបានសមស្រប និងទាន់ពេលវេលា។
៥- អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខាងផ្នែកនយោបាយ យ៉ាងមុតមាំក្នុងការជំរុញកិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យមានការវិវត្តទៅមុខជាបន្តបន្ទាប់ ដោយផ្តោតជាសំខាន់ ទៅលើការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
៦- អំពីការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន
ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែ មានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស។
៧- អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់នូវបទល្មើសឆ្លងដែន។
៨- ការពង្រឹងរបៀបរបបការងារ
ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូលក្នុងការពង្រឹងកិច្ចដំណើរការអភិបាលកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យ ភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ ជាមួយក្រុមប្រឹក្សារបស់ខ្លួន ស្របតាមច្បាប់រៀបចំអង្គការ និងគោលការណ៍ណែនាំនានាជាធរមាន។
៩- ស្នើឲ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង បន្តយកចិត្តទុក្ខដាក់ក្នុងការអប់រំ ផ្សព្វផ្សាយ ដើម្បីទប់ស្កាត់នូវជម្ងឺ កូរ៉ូណា ឬ COVID-19 ៕











No comments:

Post a Comment

Pages