លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុង ពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានា នៅវត្តពោធិ៍ឧត្តម - BNP

Breaking

Monday, March 16, 2020

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុង ពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានា នៅវត្តពោធិ៍ឧត្តម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងនាព្រឹកថ្ងៃច័ន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាន ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនដល់អង្គពិធីនូវក្តីនឹករលឹកចំពោះអងហគពិធីផងដែរ។
លោកជំទាវបានបន្តទៀតថា ព្រះពុទ្ធសាសនាមិនគ្រាន់តែជាទីគោរពសក្ភារៈបូជាប៉ុណ្ណោះទេ គឺជាប្រភពបណ្តុះ នូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល ហើយបើតាមប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា ទីអារាម រួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីអារាមជាកន្លែងបណ្តុះ នូវធនធានមនុស្សដែលពោរពេញដោយ ចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនាស្រប នឹងស្ថានភាពសង្គមជាតិកំពុងតែរីកចម្រើន បានបង្ករលក្ខណៈសម្បត្តិដល់សកម្មភាព ព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍន៍វិស័យនេះ ឲ្យមានរីកចម្រើនដូចវិស័យដទៃទៀត សក្តិសមជាទីកន្លែងគោរពបូជា នៃពុទ្ធបរិស័ទ ។ 

ជាក់ស្តែងនៅក្នុងស្រុករមាសហែកថ្ងៃនេះបានរៀបចំកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានា ដែលបាន ចំណាយថវិកាសាសង់អស់ ៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ទុកឲ្យប្រជាពុទ្ធបរិសទជិតឆ្ងាយ គោរព និងប្រតិបត្តិ។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានផ្តល់អានុសាសន៍ជូនដល់អង្គពិធីដូចតទៅ ៖

១. ត្រូវចេះការពារខ្លួន ត្រូវធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អ បំផុតដែលការញរខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ។ ខណៈពេលដែល ១៣៥ប្រទេស នៅលើពិភពលោកកំពុងតែជួបនឹងបញ្ហា ដោយសារការឆ្លង រាលដាលវីរ៉ុសកូរ៉ូណា ឬ COVID-19 នេះ ដែលមានអ្នកបានឆ្លងដល់ទៅជាង ១៦ម៉ឺននាក់ និងមានអ្នក ស្លាប់ដល់ទៅជាង ៦ពាន់នាក់ ។

 ២. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់​វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

 ៣. មន្ទីរសុខាភិបាលខេត្តស្វាយរៀង​ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

 ៤. ដោយសារតែការកើនឡើងនៃកម្តៅផែនដី​ និងបាតុភូតធម្មជាតិនានា ដែលអាចកើតឡើងជាយថាហេតុ ខ្ញុំស្នើ ឲ្យបងប្អូនទាំងអស់គ្នាត្រូវថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ប្រចាំ​ថ្ងៃ។

៥. សូមបងប្អូនទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា និងត្រូវប្រុងប្រយ័ត្នខ្ពង់ចំពោះអគ្គីភ័យដែលកើតឡើងជាយថាហេតុ ក្នុងឱកាសប្រាព្ធពីធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។







No comments:

Post a Comment

Pages