សាខាកាកបាទក្រហមខេត្ត​កណ្តាល​ ទទួល​អំណោយ​មនុស្ស​ធម៌​ ពី​សម្ដេច​ព្រះ​ឧត្តម​មមុនី​ ជា​ សំអាង​ ព្រះ​មេគណ​ខេត្តកណ្តាល​ និង​ជា​ចៅអធិការវត្ត​សុវណ្ណវារី​ ហៅវត្ត​ព្រែក​តាទែន - BNP

Breaking

Monday, March 16, 2020

សាខាកាកបាទក្រហមខេត្ត​កណ្តាល​ ទទួល​អំណោយ​មនុស្ស​ធម៌​ ពី​សម្ដេច​ព្រះ​ឧត្តម​មមុនី​ ជា​ សំអាង​ ព្រះ​មេគណ​ខេត្តកណ្តាល​ និង​ជា​ចៅអធិការវត្ត​សុវណ្ណវារី​ ហៅវត្ត​ព្រែក​តាទែន

ខេត្តកណ្តាល​៖​ រសៀល​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២០​ សាខាកាកបាទក្រហមខេត្ត​កណ្តាល​ ទទួល​អំណោយ​មនុស្ស​ធម៌​ ពី​សម្ដេច​ព្រះ​ឧត្តម​មមុនី​ ជា​ សំអាង​ ព្រះ​មេគណ​ខេត្តកណ្តាល​ និង​ជា​ចៅអធិការវត្ត​សុវណ្ណវារី​ ហៅវត្ត​ព្រែក​តាទែន​ ស្ថិត​នៅ​ឃុំ​ព្រែក​តាទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ ដែល​ពិធី​នេះ​មានការ​អញ្ជើញ​ជាអធិបតី​ ​ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល​ នៃ​គណៈអភិបាលខេត្តកណ្តាល​ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​ ប្រធាន​អនុសាខាកាកបាទ​ក្រ​ហម​កម្ពុជា​ស្រុក​ ក្រុង​ ទាំង​១១​ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ មន្ត្រី​ប្រតិបត្តិ​សាខា​ និង​យុវជន​កាកបាទក្រហម​ សរុបជាង១០០នាក់។

មាន​សង្ឃដីកា​ក្នុង​ពិធី​ទទួល​អំណោយ​មនុស្ស​ធម៌​ សម្ដេច​ព្រះ​មុនី​ ជា​ សំអាង​ បាន​សម្ដែង​នូវ​ការ​គាំទ្រ​ក្នុង​ការងារ​មនុស្សធម៌​ របស់​កាកបាទក្រហម​កម្ពុជា​​ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋទីទាល់ក្រ​  និងប្រជាពលរដ្ឋ​​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នានា​ នៅ​ក្នុង​ខេត្ត​កណ្ដាល​។  ព្រះ​អង្គ​មាន​សង្ឃដីកា​ថា​ អំណោយ​មនុស្ស​ធម៌​ ដែលបាន​មក​នៅ​ពេញ​នេះ​ គឺ​ទទួល​បាន​ពី​ទឹកព្រះទ័យជ្រះ​ថ្លា​ ពី​សំណាក់​ព្រះ​សង្ឃ​គ្រប់​ព្រះអង្គ​ នៅ​ក្នុង​ខេត្ត​។

 មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម​ គង់ សោភ័ណ្ឌ បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លា ចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចព្រះឧត្តមមុនី និងព្រះមន្ត្រីសង្ឃទូទាំងខេត្ត ដែលបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសនេះ ។  ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

អំណោយដែលសាខាទទួលបាននាពេលនេះរួមមាន ៖ មី ៨៤កេសតូច ,ទឹកសុទ្ធ ៥៨កេស ,ទឹកក្រូច ៥៥កេស និងថវិកាចំនួន ២០,០០០,០០០រៀល " ម្ភៃលានរៀលគត់ "៕




No comments:

Post a Comment

Pages