ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២០ នេះ នៅសាលប្រជុំអាគារ"ឃ" សាលាខេត្តស្វាយរៀង មានប្រារព្ធពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ។
អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីនេះមាន លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ព្រំ ប៊ុនធឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងសាលាដំបូងខេត្ត លោកស្រី ស្នងការរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាល នៃគណ:អភិបាលក្រុង/ស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនអគ្គិភ័យ លោកអនុប្រធានផែនការងារសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុក លោកប្រធានអង្គភាពទេសចរណ៍ លោកចៅសង្កាត់ទាំង៧ លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាលទាំង៨០ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសទាំង ៧ លោក លោកស្រីមន្ត្រីជំនាញថ្នាក់ខេត្ត និងក្រុង/ស្រុក និងប្រជាការពារទាំង ៧សង្កាត់ សរុបវត្តមាន ៣១៦ នាក់។
មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមអភិបាលរងខេត្ត ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមកបានខិតខំចូលរួមសហការអនុវត្តនូវវិធានការបង្ការ និងអន្តរាគមន៍សង្គ្រោះករណីអគ្គិភ័យនៅក្នុងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម បានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម ។
Tuesday, March 3, 2020

Home
ព័ត៌មានជាតិ
សាលាខេត្តស្វាយរៀង ប្រារព្ធពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង
សាលាខេត្តស្វាយរៀង ប្រារព្ធពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment