ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២០ - BNP

Breaking

Wednesday, March 4, 2020

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២០។

ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ត្រូតពិនិត្យត្រៀមបើកវគ្គបំប៉នផ្សេងៗ ជាមួយគម្រោងសហប្រតិបត្តិការបារាំង, ត្រួតពិនិត្យការត្រៀមរៀបចំពិធី០៨មីនា ទិវាអន្តរជាតិនារី នាពេលខាងមុខនេះ។





No comments:

Post a Comment

Pages