រដ្ឋបាលខេត្តសៀមរាប​ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប - BNP

Breaking

Monday, March 23, 2020

រដ្ឋបាលខេត្តសៀមរាប​ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២០​ វេលាម៉ោង​ ៩​:០០​នាទីព្រឹក​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​សៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ ដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត​ មន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត​ ស្នងការនគរបាលខេត្ត​ នាយករងទីចាត់ការហិរញ្ញវត្ថុ អាជ្ញាធរក្រុងសៀមរាប​ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីពិនិត្យ ក្រុមការងារបានឯកភាពនឹងសម្រេចដូចខាងក្រោម÷

ទី១-មន្ទីរសាធារណការត្រូវយករថយន្តដឹក កាកសំណល់ការដ្ឋានសាងសង់ កំរាល ផ្លូវចេញអោយអស់។ ហើយការដ្ឋានត្រូវរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ ឲ្យបានល្អ។

ទី២-ទីចាត់ការហិរញ្ញវត្ថុ ត្រូវពិនិត្យលទ្ធភាពដើម្បីយកដើមឈើ មកដាំ ដែល គម្រោងJICA បានទុកទីតាំងឲ្យដាំរួចហើយ។ តាមចំនួនដែលរាប់ឃេីញមាន ១៣ទីតាំងដើមឈើ។

ទី៣-បង្គោលអគ្គិសនីនៅប៉ែកខាងជើង ត្រូវកែសម្រួល ដើម្បីឱ្យគម្រោងក្រាល កំរាលជ្រាបទឹក និង ការសាងសង់ផ្លូវទំហំ ៩ម៉ែត្រ ដែលគ្រោងនឹងចាប់ផ្ដើមឆាប់ឆាប់ខាងមុខ។

ទី៤-ចំពោះការដាក់ម៉ូតូ នៅរបងពេទ្យក្រុមការងារ  បាន ឯកភាពឲ្យរៀបចំម៉ូតូមួយជួរ អែបជាប់ជញ្ជាំង ហើយ រថយន្តអោយដាក់លើផ្លូវប៉ែកខាងកេីត​ តាមគំនូសដែលគូរួចហើយ។

ទី៥-ស្នងការនគរបាលខេត្ត​ ពិសេស នគរបាលដែលប្រចាំការនៅប៉ុស្តិ៍ ខាងត្បូង មន្ទីរពេទ្យ ត្រូវពិនិត្យមើលការតាំង សម្ភារៈឧបករណ៍ នានា លើ កំរាល ជំរាបទឹក ដោយ ទុកលទ្ធភាពឲ្យអ្នកថ្មើរជើងដើរលើនោះបាន។

ទី៦-តាមសំណូមពររបស់មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្ត​ ក្រុមការងារមន្ទីរដែនដីស្នេីសុំក្រុមការងារចុះមកកំណត់ជើងម៉ែត្រផ្លូវ ខាងជើងមន្ទីរពេទ្យ មុនអនុវត្តគម្រោងក្នុងពេលខាងមុខនេះ។

ទី៧-តូបចំនួន ៣កន្លែង​ ដែលត្រូវណែនាំ​ និងឱ្យគាត់​រុះរើចេញឱ្យទាន់ពេលវេលា។

ទី៨-មន្ទីរសាធារណការ ដែលបាននឹងកំពុងអនុវត្តគម្រោងនេះ ត្រូវរាយការណ៍ អំពីវឌ្ឍនភាព គម្រោង និងលើកសំណូមពររាល់ផលប៉ះពាល់នានា មកក្រុមការងារ ឲ្យទាន់ពេលវេលា។

ជាមួយគ្នានេះលោកអភិបាលរងខេត្ត​ ក៏បានស្នេីទៅអ្នកពាក់ព័ន្ធទាំងអស់ចាត់ចែងតាមមុខការរាងៗខ្លួន ដើម្បីឲ្យការអនុវត្តគម្រោងបានទទួលជោគជ័យ នឹងរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព​និងបរិស្ថាន​៕





No comments:

Post a Comment

Pages