រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពី“ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” - BNP

Breaking

Monday, February 17, 2020

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពី“ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥”

ខេត្តសៀមរាប៖ ថ្ងៃច័ន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:ភិបាលខេត្តសៀមរាបបានចូលរួមកិច្ចប្រជុំស្តីពី ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦ និង២០២៥ ជាមួយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា មកពីបណ្តាមន្ទីរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តសៀមរាប។

លោក អភិបាលរងបានលើកឡើងអំពីសេចក្តីប្រាថ្នា និងការខិតខំរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយឋានៈ និងមុខមាត់របស់កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈគោលនយោបាយជាតិគាំពារសង្គម ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះទទួលបានការគាំពារក្រោមរូបភាពផ្សេងៗ ដូចជាការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា, ការគាំពារសុខភាពមាតា និងទារក ការឧបត្ថម្ភដល់ប្រជាជនក្រីក្រ ដែលសម្រាកព្យាបាល ឫសម្រាលកូន និងការផ្តល់ការអប់រំតាំងពីកម្រិតបឋមដល់កម្រិតមធ្យម សិក្សា ដោយឥតគិតថ្លៃ  ក៍ដូចជារបបថែទាំសុខភាព និងហានិភ័យការងារព្រមទាំងការគាំពារដល់ជនពិការជាដើម។





No comments:

Post a Comment

Pages