ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្តកណ្តាល អញ្ជេីញចូលរួម​ក្នុងពិធី ស្រោចស្រពសុគន្ធវារីតែងតាំងព្រះចៅអធិការ ឆ្លងរបង និង សម្ពោធសមិទ្ធផលនានា ក្នុងវត្តខេមររាជការាម - BNP

Breaking

Tuesday, February 18, 2020

ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្តកណ្តាល អញ្ជេីញចូលរួម​ក្នុងពិធី ស្រោចស្រពសុគន្ធវារីតែងតាំងព្រះចៅអធិការ ឆ្លងរបង និង សម្ពោធសមិទ្ធផលនានា ក្នុងវត្តខេមររាជការាម

ខេត្តកណ្តាល៖ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជេីញចូលរួម​ក្នុងពិធីស្រោចស្រពសុគន្ធវារីតែងតាំងព្រះចៅអធិការ ឆ្លងរបង និង សម្ពោធសមិទ្ធផលនានា ក្នុងវត្តខេមររាជការាម ហៅវត្តប៉ាកណាម​ ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល​ ដោយមានការអញ្ជេីញចូលរួមពី​ ព្រះសង្ឃ​ ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សា​ អភិបាលស្រុក​ មេឃុំ​ និងប្រជាពលរដ្ឋសរុប​ ចំនួន​៥៤៥​អង្គ/នាក់។

សូមបញ្ជាក់ថាសមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះរួមមាន÷
-របងវត្តធ្វើពីបេតុងប្រវែង ២០៧ម៉ែត្រកម្ពស់២ម៉ែត្រ
-របងលួសបន្លាប្រវែង ១០៣៣,៥១ម៉ែត្រ
-ក្លោងទ្វារសាលាបឋមសិក្សាវត្តបាក់ណាម
-ឃឿនចិញ្ចើមផ្លូវធ្វើពីថ្មម៉ាតប្រវែង២៣០ម៉ែត្រ
-ផ្លូវបេតុងចូលវត្តទទឹង៦ម៉ែត្របណ្ដោយ២៥០ម៉ែត្រ
-បេតុងចាក់សាបក្នុងបរិវេណវត្តទំហំ១០៤,៨១ ម៉ែត្រការ៉េ ក្រៅពីនេះឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានឧបត្ថម្ភថវិកាចំនួន២០៤៦២ដុល្លា និងស៊ីម៉ង់ចំនួន ១០តោន សម្រាប់កសាងសាលាធម្មសភាថ្មីដែលកំពុងសាងសង់បានប្រមាណ ៨០ភាគរយផងដែរ ៕






No comments:

Post a Comment

Pages