សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាពគ្នារឹងមាំណាស់ទើបបានដឹកនាំប្រទេសឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃនេះ - BNP

Breaking

Thursday, February 20, 2020

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាពគ្នារឹងមាំណាស់ទើបបានដឹកនាំប្រទេសឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃនេះ

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំង មិនអាចយកឈ្នះ លើគណបក្សប្រជាជនកម្ពុជា អស់មួយជីវិត ដោយសារតែមិនយល់ពីបញ្ហាផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសាមគ្គីភាពគ្នាយ៉ាងរឹងមាំជាទីបំផុត ទើបគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ សម្តេចបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ពុំមានការខ្វែងគំនិតគ្នារវាងលោក និងលោកឧបនាយករដ្ឋមន្រ្តី ស ខេង នោះឡើយជុំវិញបញ្ហានានា ហើយអ្នកដែលព្យាយាមបំបែកបំបាក់នោះគឺមិនបានយល់ច្បាស់ពីផ្ទៃក្នុង និងសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ៕

ប្រភព៖ ផេក កម្ពុជា ពិត

No comments:

Post a Comment

Pages