លោកស្រី យូ សុភា អភិបាលរង ខេត្តសៀមរាប ចុះត្រួតពិនិត្យការរុះរើ និងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែលើអាកាស ក្នុងក្រុងសៀមរាប សម្រាប់ជំហានទី២ - BNP

Breaking

Friday, February 21, 2020

លោកស្រី យូ សុភា អភិបាលរង ខេត្តសៀមរាប ចុះត្រួតពិនិត្យការរុះរើ និងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែលើអាកាស ក្នុងក្រុងសៀមរាប សម្រាប់ជំហានទី២

ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បត្តិ៍ ១២រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៦៥៣ ត្រូវនិងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានដឹកនាំក្រុមការងារ ដើម្បីចុះត្រួតពិនិត្យការបន្តរុះរើ និងរៀបចំសណ្តាប់ធ្នាប់នៃបណ្តាញខ្សែលើអាកាសក្នុង ក្រុង សៀមរាប ខេត្ត សៀមរាប សម្រាប់ជំហានទី ២ លើគម្រោងផ្លូវ១២ ខ្សែ មានរយៈពេល១២ ខែ ដោយចាប់ផ្តើមលើផ្លូវពីចំណុចផ្លូវបូព៌ ក្បែការ៉ាស់សាំងតូតាល់ ឆ្ពោះរហូតមកទល់ស្ពានវត្តពោធិលង្កា ក្នុងប្រតិបត្តិការនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃមន្ទីអង្គភាពនានាដែរពាក់ព័ន្ធ ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករទាំងអស់ក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរ ចំពោះការបន្តរៀបចំកែលម្អសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈទូទៅក្នុងខេត្ត សៀមរាប អោយកាន់តែល្អប្រសើរ ជាពិសេសសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្រ្ត ដែលបានទទួលពាន់រង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ៕







No comments:

Post a Comment

Pages