ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍ - BNP

Breaking

Thursday, February 27, 2020

ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍

ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្រុកឈូក ក្រោមកិច្ចសហការរៀបចំទ្បើងដោយក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានបើកពិធីផ្សព្វផ្សាយស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ដែលវគ្គផ្សព្វផ្សាយនេះសិ្ថតក្រោមអធិបតីភាពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម សេង សិរីបុត្រ តំណាង​ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត

នាឱកាសនោះក៏មានវត្តមាន លោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីតំណាងមន្ទីរសុខាភិបាល លោកប្រធានការិយាល័យអ្នកតំណាងរាស្រ្តមណ្ឌលកំពត លោកប្រធានក្រុមប្រឹក្សាស្រុកឈូក លោកអភិបាល អភិបាលរងស្រុកឈូក លោក លោកស្រី ការិយាល័យជុំវិញស្រុក ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សនិងសមាជិក សមាជិកា សរុបប្រមាណ៣៥៦ នាក់ ក្នុងនោះមានស្ត្រីចំនួន១៨៦នាក់៕






No comments:

Post a Comment

Pages