ឃាត់ខ្លួននារីខារ៉ាអូខេស្រស់ស្អាត់ម្នាក់ ក្រោយឆែករកឃើញសារធាតុញៀន - BNP

Breaking

Thursday, February 6, 2020

ឃាត់ខ្លួននារីខារ៉ាអូខេស្រស់ស្អាត់ម្នាក់ ក្រោយឆែករកឃើញសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ ចំណុចផ្លូវបេតុងលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ សមត្ថកិច្ចបានល្បាតក្នុងមូលដ្ឋាន ប្រទះឃើញស្រី្តជាជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ZomerX ពណ៌ខ្មៅលាយទឹកក្រូច បិទស្កុតពណ៌បៃតង ក៏បានឆែកឆេរ ឃើញមានថ្នាំញៀនជាច្រើនកញ្ចប់ រួចការឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ជនសង្ស័យឈ្មោះ ភឺន សាអ៊ីម ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរនារីខារ៉ាអូខេ សា្នក់នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូ០១គ្រឿងម៉ាក ZomerX ស្លាកលេខ ភ្នំពេញ 1FZ-4798 ពណ៌ខ្មៅលាយទឹកក្រូច បិទស្តុតពណ៌បៃតង
-ក្រាមពណ៌សថា្លចំនួន ៥កញ្ចប់ធំល្មម និង០១កញ្ចប់តូច សង្ស័យជាថ្នាំញៀន
-ថង់សម្រាប់ច្រកថ្នាំញៀនជាច្រើនថង់
-ទូរស័ព្ទចំនួន ៣គ្រឿង៖
-ម៉ាកសាំសុង ១គ្រឿង
-ម៉ាកហូវ៉ែ ១គ្រឿង
-ម៉ាកចុចពិល ១គ្រឿង។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

No comments:

Post a Comment

Pages