ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សាច់អនាធិបតេយ្យ នៅតាមដងព្រែកកំពង់បាយ - BNP

Breaking

Tuesday, February 18, 2020

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សាច់អនាធិបតេយ្យ នៅតាមដងព្រែកកំពង់បាយ

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារិ៍ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សាច់អនាធិបតេយ្យ នៅតាមដងព្រែកកំពង់បាយ។ ដោយមានការចូលរួមពី អភិបាលក្រុងកំពត ស្រុកទឹកឈូ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងម្ចាស់ការដ្ឋានបូមខ្សាច់ សរុប ១១នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអភិបាលក្រុងស្រុក និងមន្ទីរអង្គភាពចូលរួម ត្រួតពិនិត្យសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ដោយត្រូវតែមានអជ្ញាប័ណ្ណច្បាប់ត្រឹមត្រូវ ជាពិសេសមិនអនុញ្ញាតឲ្យបូមខ្សាច់ហួសពីការកំណត់របស់អាជ្ញាប័ណ្ណឡើយ។

ពាក់ព័ន្ធនឹងទូកទេសចរណ៍ ត្រូវតែបង្កើតគណ:កម្មការគ្រប់គ្រងទូកទាំងនេះឲ្យច្បាស់លាស់ និងជូនលោកអភិបាលក្រុង និង ប្រធានមន្ទីរទេសចរណ៍ ហាមឃាត់មិនអនុញ្ញាតឲ្យទូកទេសចរណ៍ បំរើសេវាកម្មភោជនីយដ្ឋានឡើយ ទោះមានអាជ្ញាប័ណ្ណបែបណាក៏ដោយ។



No comments:

Post a Comment

Pages