រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំបូកសរុបការងារលើគ្រប់វិស័យប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តប្រចាំឆ្នាំ២០២០ - BNP

Breaking

Thursday, January 9, 2020

រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំបូកសរុបការងារលើគ្រប់វិស័យប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តប្រចាំឆ្នាំ២០២០

ខេត្តក្រចេះ៖ រសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារលើគ្រប់វិស័យ ប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តប្រចាំឆ្នាំ២០២០ របស់រដ្ឋបាល ខេត្តក្រចេះ

ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា ៖ មន្ទីរជំនាញដែលមាន​ការពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវខ្ពស់ ចូលរួមជាមួយប្រជា​ពលរដ្ឋអោយបានច្រើន ដឹងពីសុខទុក្ខរបស់បងប្អួនប្រជាពលរដ្ឋ ហើយមន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់នឹងការងារត្រូវមកធ្វើការទៀងពេលវេលា កែតម្រូវទំលាប់អាក្រក់ចេញ គោរពវិន័យម៉ោង​ធ្វើការ​អោយបានល្អប្រសើរ ហើយក្រុមការងារទាំងអស់ និង បន្តធ្វើការដោះស្រាយនូវរាល់បញ្ហាករណីដែលសេសសល់ក្នុងឆ្នាំចាស់ តាមរយៈក្នុងការធ្វើវេទិកាសាធារណៈ នៅតាមមូលប្រជា​ពលរដ្ឋ ក្នុងគោល​បំណងធ្វើយ៉ាងដោះស្រាយ នូវក្តីកង្វល់របស់​ប្រជា​ពលរដ្ឋ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា ៖ នៅគ្រប់រាល់​សមិទ្ធិផល​ទាំងអស់ ដែលក្រុមការងារ និងសប្បុរសជន កសាង​ស្ថាបនា​ឡើង នៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែក​ឲ្យបានច្បាស់លាស់ ពីសមទ្ធិផលរបស់រាជរដ្ឋាភិបាល និង​សមទ្ធិផលរបស់សប្បុរសជនចូលរួម ។

 ម៉្យាងវិញទៀតត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែលម្អ និងធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកា សាធារណៈ ជាពិសេសតាមរយៈក្រុមការងារ ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយ​អភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាព​ខ្ពស់នៅក្នុងឆ្នាំ២០២០​នេះ ដោយផ្តោតទៅលើបញ្ហា បរិស្ថាន អនាម័យ បញ្ហាគ្រឿង​ញៀន សុខភាពសាធារណៈ , បញ្ហាដីធ្លី (ការផ្តល់កម្មសិទ្ធិជូនប្រជាជន) ។

ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែល​បណ្តាស្រុកនឹងប្រធានមន្ទីរអង្គរភាពបានធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំនេះ អំពីបញ្ហាប្រឈមកន្លងមក នៅការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ ហើយក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់​ខ្ជួនពីតួនាទីភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ សំខាន់គឺគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕







No comments:

Post a Comment

Pages