ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ - BNP

Breaking

Friday, January 10, 2020

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩

ខេត្តកំពត៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទខេត្តកំពតមានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត។

ពិធីនេះស្ថិតក្រោមអធិបតីភាព​ ឯកឧត្តម​ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត​ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ 

ជាមួយនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប្រមាណជាង៧០០នាក់។

    ក្រោយស្តាប់របាយការណ៍ពិស្តារស្តីពីលទ្ធផលការងាររយៈពេលមួយឆ្នាំនៃឆ្នាំ២០១៩ ដែលអានជូនអង្គពិធីដោយ​ ឯកឧត្តម ជាវ  តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានកោតសរសើរដល់សមាជិកក្រុមទាំងអស់ដែលខិតខំបំពេញការងាររហូតទទួលលទ្ធផលគួរជាទីមោទនៈ ពិសេសកិច្ចការងារបម្រើសេវាជូនប្រជាពលរដ្ឋមូលដ្ឋាន។

ជាមួយនឹងទិសដៅសម្រាប់អនុវត្តបន្តដែលបានដាក់ចេញក្នុងអង្គប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារបានជំរុញដល់គ្រប់សមាជិកទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវរាល់ភារកិច្ចរបស់ខ្លួនដើម្បីសម្រេចជោគជ័យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា៕









No comments:

Post a Comment

Pages