ជនរងគ្រោះកើនឡើងចំនួន២៣នាក់ ស្លាប់៥នាក់ហើយ ក្នុងករណីបាក់អាគារនៅខេត្តកែប - BNP

Breaking

Saturday, January 4, 2020

ជនរងគ្រោះកើនឡើងចំនួន២៣នាក់ ស្លាប់៥នាក់ហើយ ក្នុងករណីបាក់អាគារនៅខេត្តកែប

ខេត្តកែប៖ មកទល់ម៉ោង​០៥:០០ព្រឹកថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២០នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នៅតែមានវត្តមានរួមជាមួយក្រុមការងារចម្រុះ​ និងអាជ្ញាធរមូលដ្ឋាន​ កំពុងតែបន្តសកម្មភាពរុករក​ និងជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែក​ នៃការរលំបាក់អាគារនៅឡេីយ​ ។​

គិតត្រឹមម៉ោង ០៥:០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះសរុប​២៣នាក់​ និង​មានអ្នកស្លាប់​ចំនួន៥នាក់​ហើយ ក្នុងនោះមានស្រី​ ៣នាក់​ និងប្រុស​ ២នាក់​ ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តកំពត ក៏បានបញ្ជូនគ្រឿងចក្រចំនួន៨គ្រឿងរួមមាន (ឡានស្ទូចចំនួន៥គ្រឿង, អេស្កាវាទ័រចំនួន៣គ្រឿង) គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន៣៥០នាក់ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមចំនួន១០នាក់ ទៅទីតាំងរលំបាក់អគារស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប យ៉ាងបន្ទាន់ដើម្បីធ្វើការជួយសង្គ្រោះ ។








No comments:

Post a Comment

Pages