លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ប្រធាន និង អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ដំណាក់កាលទី៤ - BNP

Breaking

Friday, December 20, 2019

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ប្រធាន និង អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ដំណាក់កាលទី៤

 ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ប្រធាន និង អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្រុកកោះកុង ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយសារតែមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ហើយខេត្តកោះកុង ជាខេត្តឧស្សាហកម្មសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ដោយផ្អែកលើសក្កានុពលធម្មជាតិ និងភាពសម្បូរបែប នៃរមណីយដ្ឋានទេសចរណ៍ទាំងធម្មជាតិ និងប្រវត្តិសាស្រ្ត រួមទាំងសក្តានុពលផ្សេងៗជាច្រើនទៀត ទើបខេត្តកោះកុងទទួលបានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ។ ម្យ៉ាងទៀតដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ រួមជាមួយការចូលរួមពីប្រជាពលរដ្ឋផងដែរ និងជាពិសេសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលត្រូវបានចាត់តាំងពីរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅទូទាំងខេត្តកោះកុង កន្លងមកពិតជាបានជួយដល់ការអនុវត្តការងាររបស់មូលដ្ឋានបានល្អប្រសើរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានច្រើនផងដែរ។ ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមចូលរួមអបអរសាទរ ចំពោះ ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន ឯកឧត្តម សេង សឿន អនុរដ្ឋលេខាធិការ ក្រសួងផែនការ ជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅស្រុកកោះកុង ខេត្តកោះកុងនាពេលនេះ។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រធាន អនុប្រធាន និងសមាជិកទាំងអស់ ពិតជាបំពេញការងារ ស្របតាមតួនាទី និងភារកិច្ច ជាពិសេសជួយបំពេញការងារ នៅក្នុងមូលដ្ឋានស្រុកកោះកុង ប្រកបដោយជោគជ័យ និងលទ្ធផលល្អ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ៕







No comments:

Post a Comment

Pages