ស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ - BNP

Breaking

Saturday, December 21, 2019

ស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ

កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ផលិតទឹកប៊ីដុងសហគមន៍ឃុំអូរស្វាយ ស្ថិតនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលជាគម្រោងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយដៃគូរ និងសហគមន៍ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពនានាជុំវិញខេត្ត មេឃុំ ប្រជាពលរដ្ឋ សិស្សានុសិស្សសរុបប្រមាណ ៤០០នាក់។

ស្ថានីយ៍ផលិតទឹកប៊ីដុងសហគមន៍នេះ ជាគម្រោងមួយដែលមានគោលបំណងមួយក្នុងការបង្កើតសហគ្រាសនៅមូលដ្ឋានមួយដែលអាចផលិតទឹកស្អាតចែកចាយដល់ប្រជាជនជាពិសេសសម្រាប់កុមារនៅក្នុងសហគមន៍ ដែលមិនអាចទទួលសេវាផ្គត់ផ្គងទឹកស្អាតអនាម័យប្រកបដោយនិរន្តភាព។ ហើយគម្រោងលិតទឹកប៊ីដុងនេះដែរ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ១.១២៨គ្រួសារ និងសាលារៀនចំនួន២នៅក្នុងឃុំអូរស្វាយនេះ។

ថ្លែងក្នុងឱកាសសម្ភោធស្ថានីយ៍ទឹកស្អាតនេះដែរឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរដល់អង្គការភ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង ដែលបានចាប់ផ្តើមអនុវត្តគម្រោងស្ទើរគ្រប់វិស័យ ក្នុងនោះមានទាំងគម្រោងទឹកស្អាត និងអនាម័យ ដែលមកដល់ពេលនេះដោយមានការសហការពីរដ្ឋបាលខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីអង្គភាពពាក់ព័ន្ធក្នុងខេត្តរហូតទទួលបានសមិទ្ធិផលមួយដ៏ប្រសើរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងសហគមន៍។ វិស័យទឹកស្អាតនិងអនាម័យជាវិស័យអាទិភាពសំខាន់បំផុត ក្នុងការលើកកម្ពស់កំរិតជីវភាពរបស់នៅរបស់ប្រជាជន ជាពិសេសអ្នករស់នៅតាមតំបន់ជនបទ៕




No comments:

Post a Comment

Pages