នគរបាលខណ្ឌដង្កោ ស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ - BNP

Breaking

Thursday, December 12, 2019

នគរបាលខណ្ឌដង្កោ ស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវបង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៥ករណីដូចខាងក្រោមៈ

ករណីទី១: នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខវត្តសំបួរមាសផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
    ១.ឈ្មោះ សូន សុភាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិសំបួរ  សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
    ២.ឈ្មោះ ស្រ៊ន ឆៃល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច និងម៉ូតូចំនួន ០១គ្រឿង ។

ករណីទី២: នៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤និង២០នាទី បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចទំនប់សណ្តរស្ទឹង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖ ឈ្មោះ ជួន សុខា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់ (០២កញ្ចប់ថង់ធំល្មម និង០២កញ្ចប់ថង់តូច)  និង ម៉ូតូចំនួន០១គ្រឿង, កញ្ចប់បារីម៉ាក Mevius ចំនួន០១, និងសម្ភារៈជក់ថ្នាំញៀនមួយចំនួន ។

ករណីទី៣: នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី បង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនបជនសង្ស័យចំនួន០២នាក់៖
    ១-ឈ្មោះ ភ័ក្រ តូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ ផ្លូវលេខ៣៣៦ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
     ២-ឈ្មោះ ធី លិញ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ ផ្លូវលេខ៣៣៦ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងម៉ូតូ០១គ្រឿង ។

ករណីទី៤: នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូឆ្នាំ ២០១៩ វេលាម៉ោង១៣និង៥០នាទី បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖
     ១-ឈ្មោះ អ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
     ២-ឈ្មោះ អ៊ុយ សុផាន់ណា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
    ៣-ឈ្មោះ កន ចំរើន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោរាជធានីភ្នំពេញ។
    ៤-ឈ្មោះ ផុន ពិសាល ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក: ក្រាមពណ៌សថ្លា០១កញ្ចប់ថង់តូច, ម៉ូតូចំនួន០១ គ្រឿង ,ទូរស័ព្ទដៃចំនួន០៣គ្រឿង, និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ករណីទី៥: នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៨និង០០នាទី បង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវ៥០ម៉ែត្រកែង៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
      ១-ឈ្មោះ ញៀន វណ្ណះ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីខ្សាច់ ស្នាក់នៅរោងកម្មករ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
       ២-ឈ្មោះ ថន វុធថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង ។


No comments:

Post a Comment

Pages