មន្ត្រីជាន់ខ្ពស់គ.ជ.ប ជំរុញអោយ ប្រធានលេខាធិការដ្ឋានរៀប​ចំ​ការ​បោះឆ្នោតខេត្តកណ្ដាលថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ - BNP

Breaking

Friday, December 13, 2019

មន្ត្រីជាន់ខ្ពស់គ.ជ.ប ជំរុញអោយ ប្រធានលេខាធិការដ្ឋានរៀប​ចំ​ការ​បោះឆ្នោតខេត្តកណ្ដាលថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ

ខេត្តកណ្តាល៖ មន្ត្រីជាន់ខ្ពស់គ.ជ.ប ជំរុញអោយ ប្រធានលេខាធិការដ្ឋានរៀប​ចំ​ការ​បោះឆ្នោតខេត្តកណ្ដាលថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗ​ទៀតនៅ​ក្នុងខេត្ត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។ ឯកឧត្តម ឌុច សុន សមាជិកគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត ជំរុញបែបនេះក្នុងពិធី​ប្រកាស​តែងតាំង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្ត​កណ្ដាល កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលា​ខេត្ត​កណ្ដាល ដោយមានការអញ្ជើញចូលរួមពី អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល សរុបជាង ២០០នាក់។
 
ឯកឧត្តមបន្តថា ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យ​បានល្អក្នុងភាពជាដៃគូ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងកងកម្លាំង​គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្តិភាពសណ្ដាប់​ធ្នាប់សាធារណៈក្នុងដំណើរការរៀបចំការបោះឆ្នោតគ្រប់ប្រភេទ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត​នៅ​កម្ពុជា។ ឯកឧត្តមស្នើឱ្យ ប្រធានលេខាធិការដ្ឋានរៀប​ចំការ​បោះ​ឆ្នោតខេត្តកណ្ដាលថ្មី ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង​របស់​អង្គភាពឱ្យបានល្អ បើមានបញ្ហាណាមួយកើតឡើងត្រូវនាំ​គ្នាជួប​ជុំពិ​ភាក្សាដោះស្រាយ ក្នុងករណីហួសពីសមត្ថកិច្ចត្រូវ​រាយ​ការណ៍​ជូនគ.ជ.ប ដើម្បីផ្ដល់អានុសាស្ត្រដឹកនាំ ត្រូវបង្កើនការផ្សព្វ​ផ្សាយ​ព័ត៌មានពាក់ព័ន្ធ និងការបោះឆ្នោត ជូនដល់សាធារណៈជន និង​អ្នកពាក់ព័ន្ធទាំងអស់ គ្រប់រូបភាព ធានាភាពច្បាស់លាស់ និងទាន់​សភាពការ ត្រូវបន្តពង្រឹងតម្លាភាពរបស់គ.ជ.ប តាមរយៈការបើក​ទូលាយអោយមានការចូលរួម និងបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយភាគីពាក់ព័ន្ធនានា ត្រូវជំរុញលើកទឹកចិត្ត ឱ្យមានការ​ចូលរួមយ៉ាងសកម្មពីគ្រប់គណៈបក្សនយោបាយ សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន និងអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ក្នុងគ្រប់ដំណើរ​ការ​បោះឆ្នោត ក្រៅពីនេះក៏មានកត្តាជាច្រើនទៀត ដែលធ្វើឱ្យ​ដំណើរការបោះឆ្នោតកាន់តែទទួលបាននូវការជឿទុកចិត្តនោះគឺ ដាច់ខាតត្រូវមានប្រជាពលរដ្ឋគ្រប់រូប ត្រូវតែចូលរួមធ្វើការងារ​បោះឆ្នោត ហើយត្រូវតែប្រកាន់នូវដំឡាភាព និងការទទួលខុស​ត្រូវចំពោះមុខប្រជាពលរដ្ឋ។

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាល​ខេត្តកណ្តាល បានស្នើដល់ប្រធានលេខាធិការដ្ឋានរៀប​ចំការបោះ​ឆ្នោតខេត្ត ដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ឱ្យអស់ពី​សមត្ថភាព លទ្ធភាព ទេពកោសល្យ ការប៉ិនប្រសប់ និង​គំនិត​ឆ្នៃប្រឌិតខ្ពស់ ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួល​ខុសត្រូវខ្ពស់ លើវិស័យការងារ ដែលខ្លួនបំពេញតាមតួនាទី ភារកិច្ច និងបន្តកិច្ចសហការបន្ថែម​ទៀតជាមួយអាជ្ញាធរគ្រប់​លំដាប់ថ្នាក់។

សូមបញ្ជាក់ថា តាមប្រការរបស់គ.ជ.ប សំរេចតែងតាំងលោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការ​បោះឆ្នោត​ខេត្តកណ្ដាល ជំនួសលោក គឹម ហុង ត្រូវផ្ទេរមុខតំណែង បំរើការងារ ជាជំនួយការ គ.ជ.បវិញ៕





No comments:

Post a Comment

Pages