លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលដល់ ក្រុមការងារ​ថ្នាក់ស្រុក ស្តីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស - BNP

Breaking

Thursday, December 5, 2019

លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលដល់ ក្រុមការងារ​ថ្នាក់ស្រុក ស្តីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស

ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តស្វាយ​រៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលដល់ ក្រុមការងារ​ថ្នាក់ស្រុក ស្តីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស នៅសាលាស្រុកចន្ទ្រា ។

អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះដែលរួមមាន៖ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា លោក ប៉ែន សុវណ្ណនី អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកវរសេនីយ៍ឯក នេត សារឿន នាយការិយាល័យប្រឆាំងការជួញដូរ និងការពារ​អនីតិជនខេត្តស្វាយរៀង លោកស្រី សំ ថាវី អភិបាលរងស្រុក​ទទូលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក លោកអធិការនគរបាលស្រុក មន្ត្រីការិយាល័យអប់រំ​យុវជននិង​កីឡាស្រុក ការិយាល័យកិច្ចការនារីស្រុក ការិយាល័យសង្គម​កិច្ចស្រុក លោកមេឃុំ ជំទប់ទី ជនបង្គោលឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាល​រដ្ឋបាលឃុំ សរុបវត្តមានចូលរួមចំនួន ៣៥នាក់ ស្រី១២នាក់៕





No comments:

Post a Comment

Pages