លោកជំទាវ មិថុនា ភូថង បានអញ្ជើញចូល​រួម​ពិធី​ពិសារអំបុកខ្មែរ​ថែ​ ជាតិ សាសនា ព្រះមហាក្សត្រ​ ថ្ងៃបុណ្យឯករាជ្យជាតិ​ ៩ វិច្ឆិកា - BNP

Breaking

Saturday, November 9, 2019

លោកជំទាវ មិថុនា ភូថង បានអញ្ជើញចូល​រួម​ពិធី​ពិសារអំបុកខ្មែរ​ថែ​ ជាតិ សាសនា ព្រះមហាក្សត្រ​ ថ្ងៃបុណ្យឯករាជ្យជាតិ​ ៩ វិច្ឆិកា

ខេត្តកោះកុង៖ នាព្រឹកថ្ងៃ​សៅរ៍​ ១៣​កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី០​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩នេះ លោកជំទាវ មិថុនា ភូថង បានអញ្ជើញចូល​រួម​ពិធី​ពិសារអំបុកខ្មែរ​ថែ​ ជាតិ សាសនា ព្រះមហាក្សត្រ​ ថ្ងៃបុណ្យឯករាជ្យជាតិ​ ៩ វិច្ឆិកា នៅមុខ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ ស្ថិតក្នុងក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​ ។

គួររំលឹកផងដែរថា ថ្ងៃទី៩​ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។

ថ្ងៃនេះដែរប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។




No comments:

Post a Comment

Pages