សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រយាងទតការប្រណាំងទូកបណ្តែតប្រទីប អុចកាំជ្រួច និងប្រទានរង្វាន់ថ្ងៃចុងក្រោយ - BNP

Breaking

Wednesday, November 13, 2019

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រយាងទតការប្រណាំងទូកបណ្តែតប្រទីប អុចកាំជ្រួច និងប្រទានរង្វាន់ថ្ងៃចុងក្រោយ

 ភ្នំពេញ៖ នៅរាត្រីបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដង្ហែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការប្រណាំងទូកបណ្តែតប្រទីប អុចកាំជ្រួច និងប្រទានរង្វាន់ដល់កីឡាករអុំទូកនៅថ្ងៃចុងក្រោយនៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅថ្ងៃចុងបញ្ចប់នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតប្រទានរង្វាន់ដល់ដល់កីឡាករអុំទូកដែលទទួលបានជ័យជំនៈក្នុងការប្រណាំងទូកអស់រយៈពេល៣ថ្ងៃកន្លងមកនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ គឺបានទាក់ទាញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីច្រើនកុះករ។ ទន្ទឹមនឹងនេះដែរ គឺបានបង្ហាញអោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍បរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិយើងផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាពនៅក្នុងប្រទេស និងអរគុណអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យដ៏មហោឡាប្ញក្សនេះ។

សម្តេចក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ និងចូលរួមថែរក្សា អនាម័យ បរិស្ថាន ដោយរក្សា និងទុកដាក់សំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងកាចោលសំរាម ពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់សោភ័ណភាពនៅក្នុងទីក្រុង៕






No comments:

Post a Comment

Pages