វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកព្រៃនប់ - BNP

Breaking

Thursday, November 21, 2019

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកព្រៃនប់

 ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩  ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកវេទិកាសាធារណៈលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅសាលាស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះក៏ផងដែរ។

វេទិការផ្សព្វផ្សាយនេះមានគោលបំណងដើម្បី ផ្សព្វផ្សាយអំពីលទ្ធផលនៃរដ្ឋបាលខេត្តបានសម្រេចបាននាពេលកន្លង ជាពិសេសដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអជ្ញាធរដែនដី រដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង ស្រុក ភូមិ ឃុំ រួមទាំងធ្វើការស្វែងយល់អំពីទុក្ខកង្វល់របស់បង ប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានស្រុកនីមួយៗ។

បន្ថែមពីនេះដែលលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានទទួលយកសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីយកទៅពិភាក្សាកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត និងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត បន្ថែមពីលើនេះដែល លោកស្រីក៏បានអោយទៅដល់ អជ្ញាធរដែនដី ជាប់ពាក់ព័ន្ធនិងជំនាញរបស់ខ្លួន ធ្វើការបកស្រាយចំង្ងល់របស់ប្រជាពលរដ្ឋ៕




No comments:

Post a Comment

Pages