សាហាវណាស់លោកអើយ!! នារីម្នាក់ស្លាប់ក្នុងត្លុកឈាមនៅក្នុងរោងចក្រធ្វើអំពូលភ្លើងនៅស្រុកស្វាយទាប - BNP

Breaking

Friday, November 22, 2019

សាហាវណាស់លោកអើយ!! នារីម្នាក់ស្លាប់ក្នុងត្លុកឈាមនៅក្នុងរោងចក្រធ្វើអំពូលភ្លើងនៅស្រុកស្វាយទាប

 ខេត្តស្វាយរៀង៖ កាលពីព្រឹកមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារតែមាននារីវ័យក្មេងម្នាក់ស្លាប់យ៉ាងរន្ធត់បំផុត ដោយមានឈាមហូរជោគខ្លួន និងហូរពាសពេញកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានអោយដឹងថា នារីដែលស្លាប់ក្នុងរោងចក្រធ្វើអំពូលភ្លើងនោះមានឈ្មោះ ខឹម ពិសាល អាយុ២៥ឆ្នាំ ជាកម្មការិនីនៅក្នុងរោងចក្រយីហោ TY មានតួនាទី QC រស់នៅក្នងភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ប្រពភបានបញ្ជាក់ទៀតថា នារីត្រូវបានឃាតករ មិនទាន់ស្គាល់អត្តសញ្ញាណ អារកសម្លាប់ នៅចំណុចក្នុងរោងចក្រTY ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីវេលាម៉ោងប្រមាណជា០៦ព្រឹក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការសន្និដ្ឋានជាជំហ៊ានដំបូងអាចមកពីភ្លើងស្នេហ៍ប្រចណ្ឌ ។




No comments:

Post a Comment

Pages