សិក្ខាសាលា ស្តីពីការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍បែបបទ និងនីតិវិធីនៃការអនុវត្តការងាររបស់មន្ទីរ អង្គភាពពាក់ព័ន្ធនានា ជូនការិយាល័យប្រជាពលរដ្ឋ - BNP

Breaking

Thursday, October 24, 2019

សិក្ខាសាលា ស្តីពីការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍បែបបទ និងនីតិវិធីនៃការអនុវត្តការងាររបស់មន្ទីរ អង្គភាពពាក់ព័ន្ធនានា ជូនការិយាល័យប្រជាពលរដ្ឋ

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត មានរៀបចំសិក្ខាសាលា ស្តីពីការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍បែបបទ និងនីតិវិធីនៃការអនុវត្តការងាររបស់មន្ទីរ អង្គភាពពាក់ព័ន្ធនានា ជូនការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត សរុប៣៣នាក់។

មានប្រសាសន៍បើកអង្គសិក្ខាសាលានាព្រឹកនេះ ឯកឧត្តម ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការលើកកម្ពស់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពដល់មន្ត្រីរាជការឲ្យប្រកាន់ភ្ជាប់នូវឥរិយាបទ៤៖
  ១. ឆន្ទះម្ចាស់ការ
  ២. ភក្តីភាព
  ៣. មនសិការវិជ្ជាជីវៈ
  ៤. វប្បធម៌សេវាសាធារណៈ





No comments:

Post a Comment

Pages